ក្រុមហ៊ុនឡានទាំង១១ ដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក

ពិតជាមិនធម្មតា ក្រុមហ៊ុនរថយន្តមួយចំនួន នៅលើពិភពលោក អាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ជាក់ស្តែង បើតាមគេហទំព័រ forbes បានចេញផ្សាយមកថា មានក្រុមហ៊ុនរថយន្តទាំង១១នៅលើពិភពលោក អាចរកចំណូលបានរាប់ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ និងមានបុគ្គលិករាប់ម៉ឺននាក់កំពុងធ្វើការ។ ដូចនេះ ដែនដីនៃការចែករំលែក នឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

១១) ក្រុមហ៊ុនឡាន Lexus ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

  • រកចំណូលបាន៖ ២១.៧ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ រួមបញ្ចូលជាមួយនឹងក្រុមហ៊ុនតូយូតា​​​ ៣៤៨,៨៧៧ នាក់ (នៅជុំវិញពិភពលោក)

១០) ក្រុមហ៊ុនឡាន Porsche ដែលមានទីស្នាក់កណ្តាលនៅក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់

  • រកចំណូលបាន៖ ២៣.៧ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ២៤,៤៨១ នាក់ (នៅជុំវិញពិភពលោកនៅត្រឹមឆ្នាំ២០១៥)

៩) ក្រុមហ៊ុនឡាន Audi ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Ingolstadt ប្រទេសអាល្លឺម៉ង់

  • រកចំណូលបាន៖ ៥៧.៦ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ៨៤,៤៣៥ នាក់ (នៅជុំវិញពិភពលោកនៅឆ្នាំ២០១៥)

៨) ក្រុមហ៊ុនឡាន Hyundai ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

  • រកចំណូលបាន៖ ៧៧.៣ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ៦៨,៣៨៣ នាក់ (នៅជុំវិញពិភពលោក)

៧) ក្រុមហ៊ុនឡាន Chevrolet ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Detroit ប្រទេសអាមេរិក

  • រកចំណូលបាន៖ ៨៤.៤ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖  រួមបញ្ចូលជាមួយនឹងក្រុមហ៊ុន GM ១៨១,០០០ នាក់ (នៅជុំវិញពិភពលោកនៅឆ្នាំ២០១៨)

៦) ក្រុមហ៊ុនឡាន BMW ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងម៉ានីក ប្រទេសអាល្លឺម៉ង់

  • រកចំណូលបាន៖ ៨៣ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ១២៤,៧២៩ នាក់ (នៅជុំវិញពិភពលោក)

៥) ក្រុមហ៊ុនឡាន Nissan ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន

  • រកចំណូលបាន៖ ៩៤.៧ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ១៥៤,៧០០ នាក់ (នៅជុំវិញពិភពលោក)

៤) ក្រុមហ៊ុនឡាន Mercedes-Benz ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់

  • រកចំណូលបាន៖ ១០៨.៦ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ រួមបញ្ចូលជាមួយនឹងក្រុមហ៊ុន Daimler AG ២៨៤,៤៨២ នាក់ (នៅជុំវិញពិភពលោកឆ្នាំ២០១៦)

៣) ក្រុមហ៊ុនឡាន Honda ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន

  • រកចំណូលបាន៖ ១១៣.៣ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ២០៨,៣៩៩ នាក់ (នៅជុំវិញពិភពលោក)

២) ក្រុមហ៊ុនឡាន Ford ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Dearborn ប្រទេសអាមេរិក

  • រកចំណូលបាន៖ ១៤៦.៣ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ២០១,០០០ នាក់ (នៅជុំវិញពិភពលោក)

១) ក្រុមហ៊ុនឡាន Toyota ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងតូយ៉ូតា ប្រទេសជប៉ុន

  • រកចំណូលបាន៖ ១៦៨.៨ ពាន់លានដុល្លារ (ប្រចាំឆ្នាំ២០១៧)
  • មានបុគ្គលិកចំនួន៖ ៣៤៨,៨៧៧ នាក់ (នៅជុំវិញពិភពលោក)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ forbes