ពីអ្នកជិះកង់ដើរលក់ការ៉េម​​ តស៊ូខ្លាំងរហូតក្លាយជាកំពូលមហាសេដ្ឋីទី៥នៅម៉ាឡេស៊ី

លោក LEE SHIN CHENG បច្ចុប្បន្នអាយុ៦៨ឆ្នាំជាមហាសេដ្ធីលំដាប់ទី៥ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកាន់កាប់ឧស្សាហកម្មប្រេងដូងក្រោមស្លាក IOI Group។ លោកកើតនៅភាគជើងក្រុងKuala Lumpurនៃប្រទេសម៉ាឡេស៊ី ជាទីកន្លែងដែលឪពុករបស់លោកបើកហាងអាហារចិននៅទីនោះ។

(រូបកណ្តាល) លោក LEE SHIN CHENG ជាមហាសេដ្ធីលំដាប់ទី៥ នៅក្នុងប្រទេសម៉ាឡេស៊ី

នៅវ័យ១១ឆ្នាំ CHENG បានបោះបង់ការសិក្សា ដើម្បីជួយសម្រាលជីវភាពគ្រួសារ ដោយធាក់កង់ដើរលក់ការ៉េម​​ ៤ឆ្នាំក្រោយមក លោកត្រលប់មកសិក្សាវិញ  ដោយបញ្ចប់​ថ្នាក់វិទ្យាល័យ​តែម្តង។

ឈានដល់វ័យ២២ឆ្នាំលោក CHENG បានសម្ភាសន៍សុំចូលធ្វើការនៅក្រុមហ៊ុន Dunlop Estate ប៉ុន្តែមិនបាន​សម្រេចឡើយ ដោយសារតែភាសាអង់គ្លេសរបស់លោកនៅមានកម្រិត។ យ៉ាងណាមិញ លោកនៅតែអាចសម្រេចបំណងចូលធ្វើការងារនេះដដែល ប៉ុន្តែមិនមែនជាក្រុមហ៊ុន​ដែលលោកសម្ភាសន៍​​ទេ គឺជាក្រុមហ៊ុនផ្សេងដែលផលិតប្រេងដូងដូចគ្នា។ ពេលនោះហើយ គឺជាឱកាសដែលលោកបានអភិវឌ្ឍន៍របៀបគ្រប់គ្រងរបស់ខ្លួនឯង ធ្វើយ៉ាងណា អោយការផលិត​ទទួលបាន​ទិន្នផល​ខ្ពស់បំផុត ខណ:ពេលដែលផលិតផលប្រេងដូងមានការនិយមពីអ្នកប្រើប្រាស់​​នៅ​​​​ក្នុ​ង​ផ្ទះបាយ។

(រូបកណ្តាល) លោក LEE SHIN CHENG ជាមហាសេដ្ធីលំដាប់ទី៥ នៅក្នុងប្រទេសម៉ាឡេស៊ី

នៅឆ្នាំ១៩៨២ លោកក្តោបក្តាប់បានក្រុមហ៊ុននេះទាំងមូល  ក្រោយពីធ្វើការអស់រយះពេលជាង១០ឆ្នាំ និងបានប្រើប្រាស់ក្រុមហ៊ុននេះដើម្បីទិញក្រុមហ៊ុនផលិតបរិក្ខាឧស្ម័នមួយឈ្មោះថា Industrial Oxygen Inc។

២ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៨៤លោកបានបង្កើតសហគ្រាសផលិតប្រេងដូងមួយដោយខ្លួនឯង ហើយប្តូរឈ្មោះមកជា IOI Group នៅឆ្នាំ១៩៩៥។ ​មកទល់បច្ចុប្បន្ន IOI Group ជាក្រុមហ៊ុន​ជួរមុខ​​ក្នុងឧស្សាហកម្មប្រេងដូង , សហគ្រាសផលិតឱសថ , អចលនទ្រព្យ និងគ្រប់គ្រងលើ Resort ដែលមានបុគ្គលិកបម្រើការ៣០,០០០នាក់ និងដំណើរការក្នុង២៥ប្រទេសផ្សេងគ្នា។

ក្រុមហ៊ុន IOI Group

លោក LEE SHIN CHENG បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា នៅពេលដែលយើងក្តោបក្តាប់ អាជីវកម្ម ដោយការយកចិត្តទុកដាក់ខ្លាំងបំផុត នោះយើងនឹងអាចរកឃើញភាពជោគជ័យយ៉ាងពិតប្រាកដ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia