ញាក់សាច់! បិតាស្ថាបនិកក្រុមហ៊ុនឡាន GM រកស៊ីដើមទុនដំបូងត្រឹមតែ ២០០០ដុល្លារប៉ុណ្ណោះ

លោក William Durant ដែលជាអ្នកត្រួសត្រាយផ្លូវចម្បងម្នាក់ សម្រាប់វិស័យរថយន្តនៅសហរដ្ឋអាមេរិក បានរកឃើញនូវប្រព័ន្ធការងារ ដែលអាចឲ្យក្រុមហ៊ុន លោកអាចបង្កើតនូវទ្បានជាច្រើនម៉ាក ក្រោមដំបូលតែមួយគឺក្រុមហ៊ុន General Motors (GM) ដែលជាក្រុមហ៊ុនធំបំផុតមួយនៅអាមេរិកសព្វថ្ងៃ។ តែអ្វីដែលគួរឲ្យស្ងើចនោះគឺ លោកបានចាប់ផ្តើមរកសីុចេញពីដើមទុនតែ២០០០ដុល្លារតែប៉ុណ្ណោះ ខណៈក្រុមហ៊ុនលោកសព្វថ្ងៃមានតម្លៃរហូតដល់ជាង ៥៧ពាន់លានដុល្លារ។

លោក William Durant ជាស្ថាបនិកក្រុមហ៊ុន GM និងទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន GM

លោក Durant បានចាប់កំណើតក្នុងត្រកូលអ្នកមាននៅឆ្នាំ ១៨៦១។ ទោះលោកកើតជាកូនអ្នកមាន មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តរការសិក្សា តែលោកបែរជា បោះបង់ការសិក្សាត្រឹមវិទ្យាល័យតែប៉ុណ្ណោះ ព្រោះតែបុរសម្នាក់នេះចង់ជោគជ័យក្នុងមុខជំនួញរកសីុពេក។

នៅអាយុ២៤ឆ្នាំប៉ុណ្ណោះ លោកបានចាប់ផ្តើមក្រុមហ៊ុន Flint Road Cart Company លក់រទេះ ដែលពេលនោះភាគច្រើនជា រទេះដែលអូសដោយសេះ។ ដើមទុនដំបូងតែ២០០០ដុល្លារប៉ុណ្ណោះ តែប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុននោះមានតម្លៃរហូតដល់ ជាង២លានដុល្លារ ដោយលក់នៅទូទាំងពិភពលោក។

រថយន្តម៉ាក Chevrolet Suburban

នៅដើមឆ្នាំ ១៩០០ យុវជន បានមើលឃើញមនុស្សទូទាំងពិភពលោកកំពុងតែឆ្ងល់និង ចាប់អារម្មណ៍នឹងការប្រើរទេះអូសដោយម៉ាសីុន។ មនុស្សទូទៅខ្លាចមិនសូវទុកចិត្តនឹងយាន្តជំនិះ ថ្មីនោះទេ តែលោក Durant បានយកភាពភ័យខ្លាចនោះមករកសីុ ដោយបានចាប់ផ្តើមក្រុមហ៊ុន GM នៅឆ្នាំ១៩០៨ ចេញលក់ទ្បានដំបូងនៅសហរដ្ឋអាមេរិក។

ទោះបីយ៉ាងណា ជីវិតរកសីុរបស់សហគ្រិនរូបនេះ មិនសូវដំណើរការទៅដោយរលូននោះទេ។ គាត់ត្រូវបានភាគហ៊ុននិកដេញចេញពីក្រុមហ៊ុន ហើយលោកត្រូវបង្ខំបង្កើតក្រុមហ៊ុនមួយទៀត គឺ ក្រុមហ៊ុន Durant Motors។ ទោះបីយ៉ាងណា អាជីវកម្មរបស់លោកក្រោយមកចំណេញច្រើន ហើយលោកក៏មានលទ្ធភាពទិញហ៊ុន GM គ្រប់គ្រាន់មកវិញ ដែលអាចធ្វើឲ្យលោក ក្លាយជាប្រធានក្រុមហ៊ុនទ្បាន GM ម្តងទៀតនៅឆ្នាំ 1916។

រថយន្តម៉ាក Star Touring 1922

គួរបញ្ជាក់ថា ក្រុមហ៊ុនទ្បាន GM នៅឆ្នាំ ២០១៦កន្លងទៅបានលក់ទ្បានអស់ ជាង១៨លានគ្រឿង មានការកើនទ្បើង ជាង ២% រកចំណូលបាន ជាង ៤២ពាន់លានដុល្លារ ក្នុងឆ្នាំកន្លងទៅ ដែលបានធ្វើឲ្យក្រុមហ៊ុន១នេះក្លាយជាក្រុមហ៊ុនធំបំផុតទី២ក្នុងពិភពលោកបន្ទាប់ពីតូយូតា។ ទ្បានរបស់ក្រុមហ៊ុននេះមានច្រើនម៉ាក ដែលរួមមាន Chevrolet, Buick, GMC, Cadillac, Holden, HSV, Opel, Vauxhall, Wuling, Baojun, Jie Fang និងទ្បាន Ravon៕

រថយន្តម៉ាក Chevrolet Suburban

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia