សណ្ឋាគារផ្កាយប្រាំនៅកម្ពុជា ដែលបើកជាង២០ឆ្នាំ ត្រូវបានប្តូរឈ្មោះថ្មីបាត់ហើយ

សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental Hotelកម្ពស់១៥ជាន់ ដែលបានដំណើរការរយៈពេលជាង២០ឆ្នាំ ​បានសម្រេចដូរឈ្មោះទៅជាសណ្ឋាគារGreat DUKEវិញចាប់ពីខែកុម្ភះឆ្នាំ២០១៨នេះតទៅ។

យោង​តាម​សេចក្តី​ប្រកាស​ផ្លូវការ​របស់​ក្រុមហ៊ុន IHG ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​សណ្ឋាគារ InterContentinental Phnom Penh បាន​ឲ្យដឹង​ថា The Great Duke ​ជា​ម៉ាក​យីហោ​សណ្ឋាគារ​ថ្មី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Regency Company Limited ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ជំនួស​វិញ។

​សណ្ឋាគារកំពស់នេះបានដំណើរការ រយៈពេលប្រមាណ២០ឆ្នាំកន្លងមកហើយ ដែលមានទីតាំងនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីរ៉េត និងមហាវិថីម៉ៅ សេទុង ពោលគឺស្ថិតនៅភាគខាងត្បូងផ្សារដើមគរ សព្វថ្ងៃនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia