ឡូយកប់! សុគន្ធ ថេរ៉ាយុ ទៅលេងនៅ Old Trafford របស់ Man UTD ចក្រភពអង់គ្លេស

តារាចម្រៀងកំពុងល្បីក្នុងស្រទាប់យុវវ័យ នៃផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានធើ្វដំណើរកម្សាន្តទៅកាន់ប្រទេសអង់គ្លេស ជាមួយមិត្ដភក្ដិរបស់លោក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន យ៉ាងសប្បាយរីករាយ។

អ្វីដែលពិសេស នៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសមួយនេះ រូបលោក ក៏ដូចជាមិត្ដភក្ដិរបស់លោក បានធើ្វដំណើរទៅកាន់ កីឡដ្ឋានក្លិបបាល់ទាត់មួយ ដែលជាក្លិបលំដាប់ពិភពលោក នោះគឺកីឡដ្ឋាន Old Trafford របស់ក្លិបបិសាចក្រហម Manchester United ។

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀងជួរមុខ នៃផលិតកម្មថោន រូបនេះ ក៏បានធើ្វការបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីសកម្មភាពនៃការចូលទស្សនា នូវកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានជាង ៧ម៉ឺននាក់ នេះផងដែរ។

ចង់ដឹងថា ដំណើរកម្សាន្តនោះ មានភាពសប្បាយរីករាយប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោមនេះ៖

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!