ពិតជាមិនធម្មតា! ណុប បាយ៉ារិទ្ធ ទទួលបានអាំងប៉ាវច្រើនសន្ធឹក នៅថ្ងៃចូលឆ្នាំចិន

ដូចប្រិយមិត្តបានជ្រាបហើយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ គេសង្កេតឃើញថាមានតារាស្រីប្រុសជាច្រើន បានរៀបចំ ពិធីសែនព្រេន កាលថ្ងៃចូលឆ្នាំចិន ជាមួយគ្រួសារយ៉ាងមានសុភមង្គល។

ក្នុងចំណោមតារាទាំងនោះ ក៏មានតារាចាស់ឆ្នាំប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ម្នាក់ផងដែរ។ ហើយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះ រូបលោក ក៏បានទទួលអាំងប៉ាវ ជាលុយសុទ្ធយ៉ាងច្រើនផងដែរ។  នេះបើតាមរូបភាព ដែលម្ចាស់បទ «សង្សារលេងៗ» លោក ណុប បាយ៉ារិទ្ធ បង្ហោះលើគណនីហ្វេសប៊ុករបស់លោក។

គ្រាន់តែឃើញរូបភាពទាំងនេះ ភ្លាម ក៏មានប្រិយមិត្តជាច្រើន កោតសរសើរ តារាចម្រៀងរូបនេះជាខ្លាំង ព្រោះនេះមិនមែនជារឿងធម្មតាទេ ដែលមានអ្នកឲ្យអាំងប៉ាវលោកច្រើនបែបនេះនោះ៕

អាំងប៉ាវ ដែល ណុប បាយ៉ារិទ្ធ ទទួលបានថ្ងៃចូលឆ្នាំចិន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!