តោះមកស្គាល់ម្ចាស់ និងResort លំដាប់​ផ្កាយ​៥​ តម្លៃ​រាប់លា​នដុល្លារ នៅបាក់ខែង ក្រុងភ្នំពេញ

​តើ​នរណា​ជា​ម្ចាស់​រីសត​លំដាប់​ផ្កាយ​៥​ តម្លៃ​ជាង​ ២លាន​ដុល្លារ​​ ដែល​មាន​ទី​តាំង​ជាប់​នឹង​ដង​​ទន្លេ​មេគង្គ​ ស្ថិត​ក្នុង​ទឹក​ដី​សង្កាត់​បាក់ខែង រាជធានី​ភ្នំពេញ?​​

ម្ចាស់​រីសត​​ដែល​មាន​ឈ្មោះថា ដឺ​បាលី​ភ្នំពេញ​ នោះ​ ជា​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​ ឈ្មោះ​លោក Tom Hall។ តើ​សេដ្ឋី​មាន​ប្រាក់​វាល់​លាន​រូប​នេះ​ មាន​អ្វី​ខ្លះ​ទៀត​នៅ​ក្នុង​ដៃ​ ក្រៅ​ពី​រីសត​នោះ?

លោក Tom Hall ម្ចាស់​រីសត​​ ដឺ​បាលី​ភ្នំពេញ​

បើ​យោង​តាម​វិបសាយ ​​lifestyleretreats.com ដែល​ជា​​វិបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​មេ​​ ដែល​មាន​លោក​ Tom Hall ជា​ម្ចាស់​ បាន​បញ្ជាក់​ថា​ Lifestyle Retreats​ គឺជា​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ប្រទេស​សិង្ហបុរី​​ និង​មាន​ស្នាក់​ការ ២​ផ្សេង​ទៀត​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

រីសត ដឺ​បាលី​ភ្នំពេញ​

Lifestyle Retreats​ គឺ​ជា​ក្រុមហ៊ុន​​មេ​ដែល​មាន​​រីសត​លំដាប់​ផ្កាយ​ជា​ច្រើន​កន្លែង​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្នុង​នោះ​រួម​មាន​ រីសត​ Ize Seminyak, The amala, The Menjangan, The Santai, The Samata, The Balé និងរីសត​ផ្កាយ​៥​ មួយ​កន្លែង​ទៀត​ដែល​ទើប​តែ​សម្ពោធ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ ឆ្នាំ​២០១៨​ កន្លង​ទៅ គឺ ដឺប៉ាលី​ភ្នំពេញ​ (The Balé Phnom Penh) ដែល​មាន​ទីតាំង​នៅ​សង្កាត់​បាក់ខែង​ ខណ្ឌឫស្សីកែ​វ​ រាជធានីភ្នំពេញ។

រីសត ដឺបាលីភ្នំពេញ នៅ​ជាប់​ដង​ទន្លេ​មេគង្គ

អ្នក​តំណាង​រីសត​លំដាប់​ផ្កាយ​៥​ The Balé Phnom Penh លោក​ ខូយ តារា បានប្រាប់​ឲ្យដឹង​ថា មហា​សេដ្ឋី​ជន​ជាតិ​អង់គ្លេស​ ដែល​មាន​ប្រភព​មក​ពី​កោះ​បាលី​ លោក​ Tom Hall គ្រោង​នឹង​បង្កើត​បន្ថែម​នៅ​រីសត​លំដាប់​ផ្កាយ​៥​ ចំនួន២​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា​ ដោយ​មួយ​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ និង​មួយ​ទៀត​​ ធ្វើ​នៅ​ទឹកដី​អង្គរ​​​ខេត្ត​សៀមរាប​៕

រីសត ដឺបាលីភ្នំពេញ ថត​ពី​ខាង​ទន្លេ​មេគង្គ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!