អបអរសាទរ! កីឡាករប្រដាល់ខ្មែរ៣រូប ឡើងកូដខ្លាំងរហូតទិញឡានជិះតម្លៃរាប់ម៉ឺនដុល្លារ

ក្នុងចំណោមកីឡាករគុនខ្មែរជួរ​មុខ​នៅកម្ពុជា កីឡាករ​ដ៏​មាន​ប្រជា​ប្រិយភាព​ឈាន​មុខ​៣​រូប ​កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ពី​ស្រទាប់​អ្នក​និយម​គុន​ខ្មែរ​ តាម​រយៈ​លទ្ធភាព​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន ដែល​មាន​តម្លៃ​ខ្ពស់​គួរ​សម។

១) អ៊ុំ ចំរើន

អ៊ុំ ចំរើន ​កំពុង​ប្រើប្រាស់​រថយន្ត​កូរ៉ូឡា​ Atis ​ដែល​ទិញ​ក្នុង​តម្លៃ​លើ​ ១ម៉ឺន​ដុល្លារ​តិច​តួច​។​ ក្រៅ​ពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​ Grade A ​អ៊ុំ ចំរើន ​ក៏​មាន​ហាង​សាក់​រូប​ ដែល​អាច​រក​ចំណួល​បន្ថែម ​មិន​ក្រោម​កន្លះ​ខ្ទាស់​ ទៅ​១​ខ្ទាស់​ឡើយ​ក្នុង​មួយ​ខែ​ៗ។ ​ភាព​មមាញឹក​ ក្នុង​របរ​សាក់​រូប​ដ៏​កាក់​កប​នេះ​ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ ម្ចាស់​ខ្សែ​ក្រវាត់​៣​ខ្សែ ​ធ្លាក់​ដៃ​ក្នុង​ការ​ប្រកួត​មួយ​កម្រិត​ផង​ដែរ​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ។

២) រឿង សោភ័ណ្ឌ

ក្រឡេក​ទៅ​មើល​ រឿង សោភ័ណ្ឌ ​វិញ ​បាន​ផ្លាស់​មក​ជិះ​រថយន្ត ​Highlander ​ពណ៌​ស្ករ​ ប្រមាណ​១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លក់​ចេញ​រថយន្ត​កាមេរី​បាឡែន ដំបូង​របស់​ខ្លួន។​ ប្រភព​ដែល​កៀកកិត​ បង្ហើប​ថា​ ម្ចាស់​ខ្សែ​ក្រវាត់​៦​ខ្សែ ​និង​ជា​កីឡាករ​ ដែល​មាន​ទីផ្សារ​ប្រកួត​ញឹក​បំផុត​នៅ​កម្ពុជា​ រឿង សោភ័ណ្ឌ​ បាន​ចាយ​លុយ ​ប្រមាណ​១​ម៉ឺន​៨​ពាន់​ដុល្លារ ​ទិញ​រថយន្ត​សេរី​ពេញ​និយម​នៅ​កម្ពុជា​មួយ​នេះ​។

៣) ឃីម ឌីម៉ា

កីឡាករ​មាន​ប្រភព​ពី​បន្ទាយ​មានជ័យ​ ឃីម ឌីម៉ា ​ក៏​កំពុង​មាន​ឡាន​លំដាប់​ល្អ​គួរ​សម​ ពោល​គឺ​ Highlander ​ពណ៌​ស​មួយ​គ្រឿង​ដូច​ រឿង សោភ័ណ្ឌ ​ដែរ។ ​គេ​ទើប​តែ​ឃើញ​នាគ​ខ្មៅ​ ឃីម ឌីម៉ា ​ ឡើង​កាលីប​ជិះ​ឡាន​ពេញ​និយម សម្រាប់​មនុស្ស​គ្រប់​វ័យ​មួយ​នេះ​ ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​ស៊ីហ្គេម​ នា​ខែ​សីហា​២០១៧ ​។ ដោយ​គ្រា​នោះ​ ឃីម ឌីម៉ា ឈ្នះ​មេដាយ​មាស​១ ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ រាប់​ម៉ឺន​ដុល្លារ និង​ប្រាក់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត​ ពី​អ្នក​ដែល​និយម​គាំទ្រ​រូប​គេ។ អ្នក​ដែល​ស្គាល់​តម្លៃ​រថយន្ត ​បាន​ប៉ាន់​ប្រមាណ​ថា​ រថយន្ត ​Highlander​ ពណ៌​ត្រូវ​ប៉ាន់​ ដែល​កីឡាករ​ដ៏​ល្បីល្បាញ​រូប​នេះ​កំពុង​ជិះ ​មាន​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​៦ពាន់​ ទៅ​ជិត​២​ម៉ឺន​ដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!