ពីកម្មករសំណង់ តស៊ូខ្លាំងរហូតក្លាយជាសេដ្ឋីអចនលទ្រព្យមានលុយរាប់លានដុល្លារ

លោក Sean Conlon សញ្ជាតិ អៀរឡង់ កើតនៅក្នុងគ្រួសារក្រីក្រមួយតែ លោកអាចធ្វើការកែប្រែជីវិតរបស់លោក មកជាមហាសេដ្ឋីខាងអចលនទ្រព្យមានលុយខ្ទង់លានដុល្លារអាមេរិក។

Sean Conlon កើតក្នុងគ្រួសារក្រីក្រមួយ ក្នុងទីក្រុង  Rathangan នៃប្រទេសអៀរឡង់ ហើយរស់នៅក្នុងផ្ទះដ៏តូចចង្អៀតមួយជាមួយគ្រួសាររបស់លោក។ ដោយរស់នៅក្នុងផ្ទះតូចចង្អៀត លោកតែតែងស្រមៃចង់បានផ្ទះដ៏ស្រស់ស្អាតមួយរស់នៅនឹងគេ។

នៅឆ្នាំ ១៩៩០ លោកបានយកលុយ ៥០០ដុល្លារដែលលោកបានសន្សំ ហើយក៏ធ្វើដំណើរទៅកាន់ រដ្ឋ Chicago សហរដ្ឋអាមេរិក ដើម្បីស្វែងរកការងារធ្វើ ដែលនៅទីនោះលោកបានធ្វើជាកម្មករសំណង់និងជាជំនួយការមេជាងសំណង់និងធ្វើជាអ្នកសំអាតផងដែរ។

បន្ទាប់ពីធ្វើការនៅ Chicago បានប្រហែល ៣ទៅ ៤ឆ្នាំ លោកព្យាយាមសន្សំលុយ រហូតដល់លោកអាចមានលទ្ធភាពទិញផ្ទះល្វែងជាលើកដំបូង ហើយបន្ទាប់ពីទិញផ្ទះបានហើយលោកចាប់ផ្ដើមរកស៊ីខាងអចលនទ្រព្យ​ ដោយលោកបាន​លក់ផ្ទះល្វែងមួយ ក្នុងតម្លៃ ៣២ម៉ឺនដុល្លារ នឹងទទួលបានលុយ Commission ៤ពាន់ដុល្លារអាមេរិក ដែលធ្វើឲ្យលោកទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៤០០០ដុល្លារ។

លោក Sean Conlon រកស៊ីលក់អចលនទ្រព្យពេលយប់ ក្នុងរយៈពេល៣ឆ្នាំ រហូតលោកក្លាយជាឈ្មួញកណ្ដាល លំដាប់កំពូលអចលនទ្រព្យម្នាក់នៅអាមេរិក។ ការរស៊ីខាងអចលនទ្រព្យរបស់លោកជោគជ័យជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ ១៩៩៦ លោកបានក្លាយជាសេដ្ឋីអចលនទ្រព្យម្នាក់ផងដែរ។

នៅក្នុងឆ្នាំ ២០០០ លោក បានបង្កើតក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយមានឈ្មោះថា Conlon & Co., ជាមួយនឹងបុគ្គលិកចំនួន ៣០០នាក់។

សេដ្ឋីអចលនទ្រព្យរូបនេះ បានលើកឡើងថា ជោគជ័យមិនងាយទទួលបានទេ បើយើងធ្វើឡុំៗ​គ្នានការប្រឹងប្រែង ហើយក៏បានផ្ដល់ដំបូន្មានថា ចង់ជោគជ័យត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយត្រូវចេះសំឡឹងមើលឱកាស និងចាប់យកឱកាសឲ្យបាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!