កុមារីឥណ្ឌាម្នាក់ ចេះច្រៀង១០២ភាសា ហើយសំខាន់ច្រៀងបទលោកសុិន សុីសាមុត ទៀត (វីដេអូ)

ក្នុងវ័យ១២ឆ្នាំ ក្មេងស្រីជនជាតិឥណ្ឌា អាចមានសមត្ថភាពច្រៀងចំរៀង៨០ភាសាខុសគ្នា គ្រោងនឹងបំបែកំណត់ត្រាពិភពលោក គឺកំណត់ត្រាអ្នកច្រៀងបទចម្រៀងច្រើនភាសាខុសៗគ្នាដំបូងគេបំផុតលើលោក ក្នុងពេលតែមួយ។

ក្មេងស្រីអច្ឆិរយៈ នោះឈ្មោះថា Suchetha Satish ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យមួយក្នុងក្រុងទីក្រុង Dubai ទើបតែបំបែកកំណត់ត្រាពិភពលោកសម្រាប់ការច្រៀងច្រើនភាសាច្រើនបំផុតក្នុងការប្រគុំតន្ត្រីមួយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ក្មេងស្រីអច្ឆិរយៈខាងលើ បាននិយាយអោយដឹងថា នាងអាច្រៀងបាន៨០ភាសាខុសគ្នា ជំនាញទាមទារការហាត់ជាងមួយឆ្នាំ។ គម្រោងរបស់នាងគឺរៀនយ៉ាងតិច៥ភាសាបន្ថែមទៀត មុនពេលឈានចូលរួមបំបែកកំណត់ត្រាពិភពលោក។ Suchetha អាចច្រៀងស្ទាត់នោះច្រៀងភាសាឥណ្ឌា ៧ ប្រភេទក្នុងនោះមាន Hindi, Malayalam និង Tamil ជាពិសេសភាសាអង់គ្លេស ប៉ុន្តែចំណាប់អារម្មណ៍លើភាសាដ៏ទៃទៀតក្រៅពីភាសាកំណើត ដែលជាហេតុអោយនាងឆាប់ចាប់បាន ហើយអាចចូលរួមបំបែកកំណត់ត្រាពិភពលោក។

នៅថ្ងៃទី ២៥ មករា ២០១៨ ក្មេងស្រីវ័យ ១២ ឆ្នាំនេះបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនៅស្ថានកុងស៊ុលឥណ្ឌាក្នុងទីក្រុង Dubai ដោយច្រៀង ១០២ ភាសាក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។
នាខែមករាកន្លងទៅ ក្មេងស្រីជនជាតិឥណ្ឌានេះ បានបានធ្វើមានការភ្ញាក់ផ្អើសាជាថ្មី ជាមួយការមានលទ្ធភាពអាចច្រៀងបានច្រើនភាសាជាមុនទៀត គឺ១០២ ភាសា ដែលច្រៀងក្នុងរយៈពេល៦ម៉ោង ១៥នាទី នៅក្នុងក្រុង Dubai។

ងាយដាច់ដោយឡែក អ្វីដែលពិសេស និងគួរអោយចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា១០០ជាងនោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំចឹង បទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោក សុិន សុីសាមុត៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerkomsans

error: Content is protected !!