ចប់ហើយពេលនេះ! ធនាគារដ៏ធំនៅអង់គ្លេស យកមនុស្សយន្តមកធ្វើការ ហើយបញ្ឈប់បុគ្គលិកចេញ (វីដេអូ)

អារម្មណ៍ភ័យខ្លាចក្នុងការបាត់បង់ការងារ ដោយសារបច្ចេកវិទ្យាគឺជាបញ្ហាមួយដែលមនុស្សភាគច្រើនធ្លាប់បានគិត។ រឿងមួយនេះកំពុងតែកើតមានឡើងហើយ នៅក្នុងប្រទេសមហាអំណាចមួយ គឺចក្រភពអង់គ្លេស។

មនុស្សយន្តឌីជីថល Cora

Cora ដែលជាមនុស្សយន្តឌីជីថលមានរូបរាងដូចមនុស្សពិតៗ កំពុងតែត្រូវបានដាក់ប្រើប្រាស់ នៅក្នុងធនាគារមួយ ដែលមានឈ្មោះថា Royal Bank of Scotland ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការឆ្លើយសំណួរសាមញ្ញៗ រួមមានព័ត៌មានទាក់ទងនឹងការខ្ចីប្រាក់ឬក៏ដំណោះស្រាយនៅពេលដែលអតិថិនជនបាត់កាតធនាគារជាដើម។

ធនាគារ Royal Bank of Scotland

គួរឲ្យដឹងដែរថា ក្នុងពេលថ្មីៗនេះ ធនាគារខាងលើនេះ បានកាត់បន្ថយបុគ្គលិកអស់ចំនួនមួយភាគបួន ដោយសារតែខ្លួនចង់កាត់បន្ថយការចំណាយថវិការសម្រាប់បុគ្គលិក និងងាកមកប្រើប្រាស់ Cora ជំនួសវិញផងដែរ។

លោក Kevin Hanley នាយកផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន NatWest ដែលជាក្រុមហ៊ុនផលិត Cora បាននិយាយថា «មនុស្សយន្តឌីជីថលនេះ នឹងអាចជួយបន្ថែមនូវ វិធីសាស្ត្រថ្មីមួយផ្សេងទៀត នៅក្នុងការឆ្លើយសំណួរ ទៅដល់អតិថិជនរបស់យើង យ៉ាងឆាប់រហ័ស»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!