ស្ទើមិនគួរឱ្យជឿ! គ្រាន់តែកាត់សក់ម្តងៗ ស្តេចព្រុយណេ ចំណាយជាង ៤ម៉ឺនដុល្លារអាមេរិកឯណោះ

ព្រះមហាក្សត្រ​​ប្រ៊ុយណេ ព្រះអង្គ Sultan Hassanal Bolkiah គឺ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​​បំផុត​មួយ​នៅ​លើ​ពិភពលោក បើ​យោង​តាមទស្សនាវដ្ដី Forbes។ ទ្រព្យ​សម្បត្តិ​ដុល​របស់​ព្រះអង្គ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ដល់​ទៅ ២០ពាន់​លាន​ដុល្លារឯណោះ។ ដោយសារ​តែ​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នេះហើយ ទើប​ធ្វើ​ឲ្យ​ព្រះអង្គ ចំណាយ​ច្រើន​លើ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ សូម្បី​តែ​កាត់​ព្រះកេសា (កាត់សក់) ក៏​ព្រះអង្គ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ។

ព្រះមហាក្សត្រ​​ប្រ៊ុយណេ ព្រះអង្គ Sultan Hassanal Bolkiah

តាម​ការ​ចុះផ្សាយ​របស់ The Richest បាន​ឲ្យដឹង​ថា ព្រះ​អង្គតែង​តែ​ចំណាយ​ប្រាក់​​ដល់ ២៤០០០ ដុល្លារ រាល់​ពេល​កាត់​ព្រះ​កេសា (សក់) ម្ដងៗ។

លើស​ពី​នេះ​ទៅ​ទៀត ដោយសារតែ​ជាង​កាត់​សក់​រស់​នៅ​ទីក្រុងឡុងដ៏ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​គេ​ជិះ​យន្តហោះ​មក​កាត់​​ព្រះ​កេសា​ឲ្យ​ទ្រង់ លាយឡំ​ជាមួយ​អ្នកដំណើរ​ដទៃ ដូច្នេះ​ទ្រង់​តែង​ចំណាយ​ប្រាក់ ១៨០០០ ដុល្លារ​បន្ថែម សម្រាប់​ថ្លៃ​ជួល​យន្តហោះ​ឯកជន​ប្រណីត​ ដល់​ជាង​កាត់​សក់​នោះ​ទៀត​ផង។

ខ្សែរាជវង្សរបស់ព្រះអង្គ Sultan Hassanal Bolkiah

ក្រៅពី​ចំណាយ​ប្រាក់​ដ៏​ច្រើន​សម្រាប់​កាត់​ព្រះ​កេសា ព្រះអង្គ​​ក៏​បាន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ទៀត លើ​​​រថយន្ត​លំដាប់​ថ្លៃៗ​គ្រប់​ប្រភេទ​ ដូចជា Rolls Royce, Mercedes-Benz, Ferrari, Lamborghini, BMW និង​ម៉ាក​ល្បីៗ​ផ្សេង​ទៀត សរុប​ប្រមាណ ៧ ពាន់​គ្រឿង។ រថយន្ត​ដែល​ថ្លៃ​ជាង​គេ គឺ Rolls Royce ស្រោប​មាស​ដែល​មាន​តម្លៃ ១៤ លាន​ដុល្លារ ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភពលោក៕

Rolls Royce ស្រោប​មាស​ដែល​មាន​តម្លៃ ១៤ លាន​ដុល្លារ របស់ព្រះអង្គ Sultan Hassanal Bolkiah

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!