សព្វថ្ងៃនេះ ទិនហ្វី នៅតែជិះកង់ និងឡានក្រុង ទៅធ្វើការ ខណៈលោកមានលុយ ១៧២លានដុល្លារក៏ដោយ

លោក ទិនហ្វី កើតនៅថ្ងៃទី ២២ ខែមិថុនា​ ឆ្នាំ១៩៦២ ក្នុងទីក្រុងហុងកុង នៃប្រទេសចិន។ លោក ទិនហ្វី បានចាប់ផ្តើមចូលរួមសម្តែងភាពយន្តដំបូងគេនៅឆ្នាំ ១៩៨២ ដែលដាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ TVB  ដែលលោកជាតួបណ្តោះអាសន្នប៉ុណ្ណោះ បន្ទាប់មកលោកបានចូលក្នុងវិស័យភាពយន្តដែលបញ្ចាំងនៅរោងកុនជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ ក្នុងរឿង Final Justice។

លោក ទិនហ្វី សព្វថ្ងៃជា ចាងហ្វាងផលិតកម្ម, អ្នកផលិតករ និងទីប្រឹក្សានយោយបាយ ដែលពីមុនលោកជាតារាភាពយន្ត និងតារាកំប្លែង។ បើនិយាយពីទ្រព្យសម្បត្តវិញចាយរិះជាងគេ ដោយសារតារា​សម្ដែង​ហុងកុងរូបនេះ ទិញ​ហើយ​លក់​​វិញ​ជា​បន្តបន្ទាប់​។ អាស្រ័យ​ហេតុនេះ​ទ្រព្យ​សម្បត្តិ​របស់​តារា​នេះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

តារា​​អាយុ ៥៥ ឆ្នាំ​​រូប​នេះ​ចូល​ចិត្ត​វិនិយោគ​ទៅ​លើ​វិស័យ​ភាពយន្ត​ដោយ​ការ​បើក​រោង​បញ្ចាំង​ភាពយន្ត​ជា​ច្រើន​កន្លែង។ សព្វ​ថ្ងៃ​នេះ​ផលិត​កម្ម​ភាពយន្ត “China” គឺ​ជា​​កម្មសិទ្ធិ​របស់​ស្ដេច​កំប្លែង​ហុងកុង​រូប​នេះ។

(រូបតំណាង)

គេហទំព័រ Sina បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​មាន​​ងារ​​​ជា “ស្ដេច​​កំប្លែង” ទិន ហ្វី​ បាន​ក្លាយ​ជា​មេ​ក្នុង​​វិស័យ​អចលនទ្រព្យ​ក៏​ដូច​ជា​ផលិត​ភាពយន្ត​។ ទ្រព្យ​សម្បត្តិ​របស់ Stephen សរុប​​ឡើង​ដល់ ១៧២ លាន​ដុល្លារ។ យ៉ាងណាមិញ​ខុស​ពី​តារា​ល្បី​ឈ្មោះ​ដទៃ​ទៀត​ ទិន ហ្វី ហាក់​បី​ដូច​ជា​មិន​ចូល​ចិត្ត​ចំណាយ​លុយ​ទៅ​លើ​​របស់​ក្រៅ​ខ្លួន ​ដូចជា​​​​ការ​ទិញ​យាន​ជំនិះ​ជា​ដើម។ រហូត​​មក​ដល់​បច្ចុប្បន្ន​ តួ​រឿង “និស្សិត​ផ្ដាច់​សង្ខារ” នៅ​តែ​ជិះ​​រថយន្ត​ក្រុង ឬ កង់​នៅ​ឡើយ​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, news.sabay