កក្រើក! ពៅ លីដា ទទួលបានកាដូ​ឲ្យ​​​រថយន្ត​ Lexus 570 ២០១៨​ តម្លៃជាង ២៣ម៉ឺនដុល្លារឯណោះ

តារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាព តាមរយៈខ្សែភាពយន្តភាគខ្មែររឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» កញ្ញា ពៅ លីដា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពកាដូរថយន្ត យ៉ាងពិសេសតម្លៃរាប់ម៉ឺនដុល្លារ ពីអ្នកមានគុណរបស់ខ្លួន។

យ៉ាងណាមិញ ដោយផ្អែកលើគណនីអ៊ីនស្តារក្រាម កញ្ញា ពៅ លីដា បានបង្ហោះសារយ៉ាងរំភើបចិត្ត ទៅអ្នកមានគុណរបស់នាងថា៖ “កូនសូមអរគុណណាស់លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឲ្យកូន នៅក្នងឆ្នាំ២០១៨នេះ កូនសប្បាយចិត្តខ្លាំងណាស់ ។ ពីដើមមករហូតមកដល់ពេលនេះលោកទាំងពីរតែងតែបំពេញបំណងកូនរហូតមិនដែលថាទេ សូម្បីមួយម៉ាត់ មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា។ កូនស្រលាញ់អ្នកទាំងពីរខ្លាំងណាស់។ កូនសូមជូនពរ ឲ្យលោកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននិងមានតែជ័យជំនះ គ្រប់យ៉ាងទាំងអស់ មានអាយុយឺនយូរ ធ្វើជាម្លប់ឲ្យកូនជ្រកជារៀងរហូត”។

អ្វីដែលពិសេសនោះ បន្ទាប់ពីឃើញបែបនេះហើយ មហាជនពិតជាលាន់មាត់សរសើរដល់ទឹកចិត្ត អ្នកមានគុណកញ្ញា ពៅ លីដា មែនទែន ដែលសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាង មិនដែលឲ្យនាងលំបាកម្តងណានោះទេ ហើយថែមទាំងទិញកាដូជារថយន្តស៊េរីទំនើបយ៉ាងពិសេស តម្លៃរាប់ម៉ឺនដុល្លារឲ្យនាងថែមទៀតផង។

នាង​ថា​”​ម៉ាក់​ គាត់​​បាន​ទិញ​កាដូ​ឲ្យ​​​រថយន្ត​ Lexus 570 ២០១៨​ ឲ្យ​ខ្ញុំ​មួយ​​គ្រឿង​តម្លៃ​ ២៣៨ ០០០ ដុល្លារ​អាមេរិក​​(​ម្ភៃ​បី​ម៉ឺន​​ប្រាំ​បី​ពាន់​ដុល្លារ​អាមេរិក​) ។ នាង​ខ្ញុំ​​សុំ​អរគុណ​ម៉ាក់​ ជូន​ពរ​ឲ្យ​ម៉ាក់​មាន​សុខ​ភាព​ល្អ​​​​សម្រាប់​កាដូ​រថយន្ត​ថ្មី​មួយ​គ្រឿង​នេះ​”៕​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload