ដើមឆ្នាំ២០១៨ភ្លាម! មាន១០ប្រទេស ដែលមានប្រជាជនក្រីក្រជាងគេបំផុតនៅលើលោក

កំរិតនៃប្រាក់ចំនូលប្រចាំខែ និងប្រចាំឆ្នាំរបស់មនុស្សមិនដូចគ្នាទេ មានអ្នកខ្លះប្រាក់ខែច្រើន ហើយមានអ្នកខ្លះប្រាក់ខែ អាស្រ័យទៅតាមទំហំការងារ និងការទទួលខុសត្រូវ។ ប្រទេសមួយជាអ្នកមាន ឬអ្នកក្រ អាស្រ័យលើប្រាក់ចំណូលប្រចាំខែរបស់ប្រជាជនម្នាក់ ដូចនេះ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវប្រទេសដែលមានប្រជាជនមានប្រាក់ចំណូលតិចជាងគេបំផុតក្នុងម្នាក់នៅលើពិភពលោកប្រចាំឆ្នាំ២០១៨ដូចខាងក្រោមនេះ៖

១០) ប្រទេសម៉ាដាកាស្កា (Madagascar) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ១,៤៧៧ ដុល្លារអាមេរិក

៩) ប្រទេសគីនេ (Guinea) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ១,៣៨៨ ដុល្លារអាមេរិក

៨) ប្រទេសអេរីត្រេ (Eritrea) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ១,២១០ ដុល្លារអាមេរិក

៧) ប្រទេសម៉ូសំប៊ិក (Mozambique) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ១,២០៨ ដុល្លារអាមេរិក

៦) ប្រទេសនីស៊េ (Niger) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ១,០៦៩ ដុល្លារអាមេរិក

៥) ប្រទេសប៊ូរុនឌី (Burundi) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ៩៥១ ដុល្លារអាមេរិក

៤) ប្រទេសលីបេរីយ៉ា (Liberia) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ៩៣៤ ដុល្លារអាមេរិក

៣) ប្រទេសម៉ាឡាវី (Malawi) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ៨១៩ ដុល្លារអាមេរិក

២) ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (The democratic republic of congo) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ៧៥៣ ដុល្លារអាមេរិក

១) ប្រទេសសាធារណរដ្ឋអាហ្រ្វិកកណ្តាល (Central African Republic) មានប្រាក់ចំណូលប្រចាំឆ្នាំក្នុងមនុស្សម្នាក់ ៦៣៦ ដុល្លារអាមេរិក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thedailyrecords