អបអរសាទរ! ស្វាយខ្មែរ៧តោននៅកំពង់ស្ពឺ ត្រូវយកទៅលក់នៅបារាំង និងសហគមន៍អ៉ឺរ៉ុប

បើតាមការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook របស់ឧកញ៉ា ម៉ុង ឫទ្ធី បានអោយដឹងថា ផ្លែស្វាយដែលក្រុមហ៊ុនលោកប្រមូលទិញពីកសិករម្ចាស់ចំការ នៅកំពង់ស្ពឺ ចំនួនជាង៧តោនត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្តចែកចាយទៅកាន់សហគមអ៉ឺរ៉ុប។ នៅក្នុងសាររបស់លោកឧកញ៉ាបានរៀបរាប់ថា៖

“ថ្ងៃសុក្រទី២៣ខែកុម្ពៈ ឆ្នាំ​២០១៨ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីកសិករ​ម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ក្នុងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បាន​រៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី២២ឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅម៉ោង ៦ និង៣០នាទីល្ងាចនេះ QR0971 មានចំនួន១៨ប៉ាឡែត ១០៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៦១០០គីឡូក្រាម។ ហើយសម្រាប់ជើងនេះក៏មានការរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅប្រទេសរុស្សីផងដែរ ដែលជាជើងទី៥ មានចំនួន ៨៩ កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយសរុប ១២៣០គីឡូក្រាម។”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ joljetmerl