អ្នក​ស្មូត​ល្បី​ៗ​ទាំង​៤រូបនេះ តើ​ពួក​គេ​ទទួល​បាន​កម្រៃ​ប៉ុន្មាន​ក្នុង១​​កម្ម​វិធី​?

ស្ទើរ​គ្រប់​ក្នុង​​កម្ម​វិធី​បុណ្យ​ទាន​តូច​ធំ​ជា​ច្រើន​ តែង​ត្រូវ​ការ​អ្នក​ស្មូត​ ដើម្បី​ស្មូត​កំដរ​កម្ម​វិធីបុណ្យ​ទាំង​នោះ។ អ្នក​ស្មូត​ល្បី​ៗ​ទាំង​នោះ​ជា​ធម្មតា​ តើ​ពួក​គេ​ទទួល​បាន​កម្រៃ​ប៉ុន្មាន (ធម្មទាន) ក្នុង​ការ​ទៅ​ស្មូត​ក្នុង១​​កម្ម​វិធី​?

១) កញ្ញា​ ភឿន​ ស្រី​ពៅ​

មាន​​ឈ្មោះ​ល្បី​ល្បាញ​ខាងស្មូតយូរ​មក​ហើយ ភឿន ស្រីពៅ ប្រាប់​​​ថា នាង​​មិន​កំណត់​តម្លៃ​ចំពោះ​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​បុណ្យ​ផ្សេងៗ​នោះ​ទេ​ ​គឺ​ម្ចាស់​កម្ម​វិធីជា​អ្នក​ផ្តល់​តម្លៃ​ឲ្យ​តែ​ម្តង​។ ​នៅ​ក្នុង​ប្រទេស​ កញ្ញា​ប្រាប់​ថា ទទួល​បាន​តម្លៃ​ចន្លោះពី​៥០​ដុល្លារ​ ទៅ​​ ២០០​ដុល្លារ ​ និង ក្រៅ​ប្រទេស ​ក្នុង​មួយ​កម្ម​វិធី​តម្លៃ ប្រមាណ​ ៤០០​ ទៅ ​៥០០​ដុល្លារ។

២) កញ្ញា​ សាន ​ស្រី​ពៅ​

ជាអ្នក​ដែល​មាន​សំឡេង​ពី​រោះ​ ដូច​អ្នក​ស្មូត​សម័យ​បុរាណ​ សាន ស្រីពៅ បាន​និយាយ​ថា​ ការ​ស្មូត​ មិន​កំណត់​តម្លៃ​ទេ រាល់​ពេល​នាង​ទៅ​ស្មូត​ម្តង​ទទួល​បាន​កម្រៃ​ចន្លោះ​ ពី ​១០០ ​ទៅ​ ២០០​ដុល្លា​រ អាស្រ័យ​លើ​ចម្ងាយ​ទី​តាំង​។

៣) កញ្ញា​ ណក់​ ចំរើន​

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ រៀន​ សា​រឿន​ ដែល​ជា​ម្តាយ​ កញ្ញា​ ចំរើន​ ឲ្យដឹង​ថា ចំពោះ​ការ​ចេញ​ស្មូត​នេះ​ដែរ​ កូន​អ្នក​ស្រី​អាច​ទទួល​បាន​ចំណូល​ពី​ការ​ស្មូត​ក្នុង​មួយ​កម្មវិធី​ ចន្លោះ​ពី​ ១៥០​ ទៅ​ ២០០​ដុល្លារ​។

៤) កញ្ញា​ ឆែម​ ស្រីនី​

ពេល​នាង​ចូល​រួម​ក្នុង​មួយ​កម្មវិធី​ទទួល​បាន​ប្រាក់ពី​ម្ចាស់​កម្ម​វិធី​បុណ្យ​ ចន្លោះ​ពី ​៥០​ដុល្លារ​ ទៅ​ ១០០​ដុល្លារ​ ដោយ​ស្មូត​ ត្រឹម​ពី​ ៦​ ទៅ​ ៩​បទ​ប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay