ប្រាក់ចំណូលតាមឆ្នាំនីមួយៗ​របស់ Facebook ពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០១៧

ចំណូល​ប្រចាំ​​ឆ្នាំ​ ២០១៧ របស់​បណ្ដាញ​សង្គម​យក្ស​ Facebook មាន​ដល់​ទៅ​ខ្ទង់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ ដោយ​ចំណូល​ភាគ​ច្រើន​បាន​ពី​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម។ យ៉ាងណាក្ដី​ Facebook ធ្លាប់​មាន​ប្រវត្តិ​ខាត​បង់​ ៥ ឆ្នាំ​ជាប់ៗ​គ្នា​ ទម្រាំ​មាន​ថ្ងៃ​នេះ។

Facebook ដំណើរ​ការ​នៅ​​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៤ ​ហើយ​កន្លង​មក​មាន​ដំណឹង​ល្ហៀងៗ​ថា​ Facebook អាច​រក​ចំណូល​បាន​ ៣៨២ ០០០ ដុល្លារ​ នៅ​ឆ្នាំ​ ២០០៤, ៩ លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០០៥ និង​ ៤៨ ​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០០៦ ​ដោយ​មិន​មាន​ការ​រាយការណ៍​អំពី​ប្រាក់​ចំណេញ​ ឬ ខាត​នោះ​ទេ។

នៅ​ឆ្នាំ​ ២០០៧ Facebook រក​ចំណូល​បាន​ ១៥៣ លាន​ដុល្លារ​ និង​ខាត​បង់​ ១៣៨ លាន​ដុល្លារ ។ ​មក​ដល់​​ឆ្នាំ​ ២០០៨ ​ទំហំ​ខាត​បង់​របស់​ Facebook បាន​ធ្លាក់​មក​នៅ​ ៥៦ លាន​ដុល្លារ​ ដោយ​មាន​​ចំណូល​ ២៧២ លាន​ដុល្លារ ។ តាម​រយៈ​តួ​លេខ​នេះ​គេ​សន្មត​ថា​ Facebook ត្រូវ​ខាត​បង់​ចំណូល​អស់​ រយៈ​ពេល​ ៥ ឆ្នាំ​ ចាប់​ពី​ឆ្នាំ​ ២០០៤ ដល់​ ២០០៨

ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩ មក​ ​ទើប Facebook ចាប់​ផ្ដើម​មាន​ទឹក​មាត់​លេប​​​ដោយ​ចំណូល​បាន​​កើន​ឡើង​ដល់​ ៧៧៧ លាន​ដុល្លារ​ ជា​មួយ​ប្រាក់​ចំណេញ​ ២២៩ លានដុល្លារ ។ បើ​រាប់​ចំណូល​ និង​ប្រាក់​ចំណេញ​របស់​ Facebook គិត​ត្រឹម​ឆ្នាំ​ ២០១៧ មាន​ដូច​បង្ហាញ​ខាងក្រោមនេះ៖

# ២០១០ ៖ ចំណូល​ ១ ៩៧៤ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ៦០៦ លាន​ដុល្លារ​

# ២០១១ ៖ ចំណូល​ ៣ ៧១១ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ១ ០០០ លាន​ដុល្លារ

# ២០១២ ៖ ចំណូល​ ៥ ០៨៩ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ៥៣ លាន​ដុល្លារ (ធ្លាក់​ចុះ​ចំណូល​ដោយ​សារ​​​​​ការ​កើន​ឡើង​​ខ្ពស់​នៃ​ចំនួន​អ្នក​ប្រើ​លើ​ទូរសព្ទ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ Facebook និង​បញ្ហា​ដទៃ​ទៀត)

# ២០១៣៖ ចំណូល​ ៧ ៨៧២ លាន​ដុល្លារ, ប្រាក់​ចំណេញ​ ១ ៥០០ លាន​ដុល្លារ​

# ២០១៤ ៖ ចំណូល​ ១២ ៤៦៦ ​លាន​ដុល្លារ , ប្រាក់​ចំណេញ​ ២ ៩៤០ លាន​ដុល្លារ

# ២០១៥ ៖ ចំណូល​ ១៧ ៩២៨ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ៣ ៦៨៨ លាន​ដុល្លារ​

# ២០១៦ ៖ ចំណូល​ ២៧ ៦៣៨ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ១០ ២១៧ លាន​ដុល្លារ​

# ២០១៧ ៖ ចំណូល​ ៤០ ៦៤៣ លាន​ដុល្លារ , ប្រាក់​ចំណេញ​ ១៥ ៩៣៤ លាន​ដុល្លារ​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay