គណនីFacebook តែពីរគត់នៅលើលោក ដែលគ្មាននរណាម្នាក់អាច Block បានឡើយ

គណនី​ចំនួន ២ នៅ​លើ​ Facebook ដែល​មួយ​ជា​គណនី​របស់​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ លោក Mark Zuckerberg និង​មួយ​ទៀត​ជា​ភរិយា​របស់​​លោក អ្នក​ស្រី Priscilla Chan មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​។ គណនី​របស់​អ្នក​ទាំង ២ ពុំ​មាន​ជន​ណា​អាច Block បាន​នោះ​ឡើយ។

លោក Mark Zuckerberg និង​​ភរិយា​របស់​​លោក អ្នក​ស្រី Priscilla Chan

ជា​ធម្មតា​ឧបមា​អ្នក​ព្យាយាម​ចុច​ប៊ូតុង​​ Block ពួក​គេ​ទាំង ២ តែ​ភ្លាមៗ​វា​នឹង​លោត​សារ Error មួយ​ឆ្លើយ​តប​មក​វិញឲ្យ​ព្យាយាម​នៅ​ពេល​ក្រោយ ប៉ុន្តែ​ទោះ​ព្យាយាម​ច្រើន​ប៉ុណ្ណា​ក៏​មិន​បាន​សម្រេច​ដែរ។

គណនី Facebook របស់ Mark Zuckerberg និង លោកស្រី Priscilla Chan

ជា​ប្រព័ន្ធ​ពិសេស​មួយ​ដែល​ក្រុមហ៊ុន​បាន​បង្កើត​ឡើង ហើយ​ហេតុផល​ក៏​ដោយ​សារ​ជា​ធម្មតា​គណនី​ដ៏​មាន​ឥទ្ធិពល​របស់​ Zuckerberg រមែង​បង្ហោះ​នូវ​ព័ត៌មាន​ពី​ជីវិត​ផ្ទាល់ខ្លួន​ និង​ព្រឹត្តិការណ៍​សំខាន់​ណា​មួយ ដែល​ចាំ​បាច់​ត្រូវ​ចែក​រំលែក​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​បាន​ដឹង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay