តោះមកដឹង ប្រាក់ខែបុគ្គលិកមេៗ៥រូប របស់ក្រុមហ៊ុនយក្ស Facebook

​​ឆ្នាំ​ ២០១៥ Facebook អាច​រក​ចំណូល​បាន​ ១៧,៩២ ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​ ២០១៦ ចំណូល​បាន​បន្ត​កើន​ឡើង​​ដល់​ ២៧,៦៣ ពាន់​លាន​ដុល្លារ។ ចំណូល​រាប់​ពាន់​លាន​ដុល្លារ​មួយ​ឆ្នាំៗ​នេះ​ ធ្វើ​ឲ្យ​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ប្រចាំ​ Facebook ក៏​រក​ចំណូល​បាន​មិន​ចេះ​តិច​ដែរ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​ប្រាក់​ប្រចាំ​ឆ្នាំ​ និង ​ប្រាក់​​រង្វាន់​ដែល​ពួក​គេ​អាច​រក​បាន​នៅ​ឆ្នាំ​ ២០១៥ កន្លង​ទៅ៖

​ ១) Mark Zuckerberg (នាយក​ប្រតិបត្តិ)

 • ​@ ប្រាក់គោល​​ប្រចាំ​ឆ្នាំ​ ៖ ១ ដុល្លារ
 • @ ប្រាក់​រង្វាន់ ​៖ មិន​មាន
 • @ រង្វាន់​ភាគ​ហ៊ុន ៖ មិន​មាន​
 • @ ភាគ​លាភ​ផ្សេងៗ ៖ ​៥ ​លាន​ដុល្លារ
 • @ សរុប​ ៖ ៥ លាន​ដុល្លារ

២) Sheryl K. Sandberg (ប្រធាន​ប្រតិបត្តិ)

 • @ ប្រាក់​គោល​ប្រចាំ​ឆ្នាំ​ ៖ ៧០០,០០០ ដុល្លារ
 • @ ប្រាក់​រង្វាន់ ​៖ ១.២៦ លាន​ដុល្លារ
 • @ រង្វាន់​ភាគ​ហ៊ុន ៖ ១៥.៤៦ លាន​ដុល្លារ​
 • @ ភាគ​លាភ​ផ្សេងៗ ៖ ១.២៥ ​លាន​ដុល្លារ
 • @ សរុប​ ៖ ១៨.៦៩ លាន​ដុល្លារ

៣) David M. Wehner (ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ)

 • @ ប្រាក់គោល​​ប្រចាំ​ឆ្នាំ​ ៖ ៦៥០,០០០ ដុល្លារ
 • @ ប្រាក់​រង្វាន់ ​៖ ៦៥០,០០០ ​ដុល្លារ
 • @ រង្វាន់​ភាគ​ហ៊ុន ៖ ១៥.៤៦ លាន​ដុល្លារ​
 • @ ភាគ​លាភ​ផ្សេងៗ ៖ ៩,០០០ ​​ដុល្លារ
 • @ សរុប​ ៖ ១៦.៧៩ លាន​ដុល្លារ

៤) Christopher K. Cox (ប្រធាន​ផ្នែក​ផលិត)

 • @ ប្រាក់​គោល​​ប្រចាំ​ឆ្នាំ​ ៖ ៦២៥,០០០ ដុល្លារ
 • @ ប្រាក់​រង្វាន់ ​៖ ៨៩០,០០០ ​ដុល្លារ
 • @ រង្វាន់​ភាគ​ហ៊ុន ៖ ១០.៣១ លាន​ដុល្លារ​
 • @ ភាគ​លាភ​ផ្សេងៗ ៖ ៩,៥០០ ​​ដុល្លារ
 • @ សរុប​ ៖ ១១.៨៥ លាន​ដុល្លារ

៥) Mike Schroepfer (ប្រធាន​ផ្នែក​បច្ចេកវិទ្យា)

 • @ ប្រាក់​គោល​​ប្រចាំ​ឆ្នាំ​ ៖ ៦២៥,០០០ ដុល្លារ
 • @ ប្រាក់​រង្វាន់ ​៖ ៩៤០,០០០ ​ដុល្លារ
 • @ រង្វាន់​ភាគ​ហ៊ុន ៖ ១០.៣១ លាន​ដុល្លារ​
 • @ ភាគ​លាភ​ផ្សេងៗ ៖ ៩,១៤០ ​​ដុល្លារ
 • @ សរុប​ ៖ ១១.៩ លាន​ដុល្លារ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay