ទីក្រុងទាំង១៥ ដែលមានលុយច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៨

របាយការណ៍​របស់​ក្រុមហ៊ុន New World Wealth ដែល​​ចេញផ្សាយ​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​ទីក្រុង​ចំនួន ១៥ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ទិន្នន័យ​នេះ គឺ​ផ្អែក​ទៅ​លើ​ចំនួន​សរុប​នៃ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ទីក្រុង​ទាំង​នោះ។

១) ក្រុង​ញ៊ូវយ៉ក សហរដ្ឋ​អាមេរិក មាន​ទ្រព្យ​សម្បត្តិ​សរុប ៣​ ទ្រីលាន​ដុល្លារ

២) ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស មាន​ទ្រព្យសម្បត្តិ​សរុប ២.៧​ ទ្រីលាន​ដុល្លារ

៣) ក្រុង​តូក្យូ ប្រទេស​ជប៉ុន មាន​ទ្រព្យ​សម្បត្តិ​សរុប ២.៥ ទ្រីលាន​ដុល្លារ

៤) ក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ សហរដ្ឋ​អាមេរិក មាន​ទ្រព្យ​សម្បត្តិ​សរុប ២.៣ ទ្រីលាន​ដុល្លារ

៥) ក្រុង​ប៉េកាំង ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​សរុប ២.២ ​ទ្រី​លាន​ដុល្លារ

៦) ក្រុង​សៀងហៃ ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​សរុប ២ ​ទ្រីលាន​ដុល្លារ

៧) ក្រុង​ឡូអេនជឺឡេស សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​សរុប ១.៤ ​ទ្រីលាន​ដុល្លារ

៨) ក្រុង​ហុងកុង ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​សរុប ១.៣ ទ្រីលាន​ដុល្លារ

៩) ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី មាន​ទ្រព្យ​សម្បត្តិ​សរុប ១ ទ្រីលាន​ដុល្លារ

១០) ក្រុង​សិង្ហបុរី ប្រទេស​សិង្ហបុរី មាន​ទ្រព្យសម្បត្តិ​សរុប ១ ទ្រីលាន​ដុល្លារ

១១) ក្រុង​ឈីកាហ្គោ សហរដ្ឋ​អាមេរិក មាន​ទ្រព្យ​សម្បត្តិ​សរុប ៩៨៨ ពាន់​លាន​ដុល្លារ

១២) ក្រុង​មុំបៃ ប្រទេស​ឥណ្ឌា មាន​ទ្រព្យសម្បត្តិ​សរុប ៩៥០ ពាន់​លាន​ដុល្លារ

១៣) ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា មាន​ទ្រព្យសម្បត្តិ​សរុប ៩៤៤​ ពាន់​លាន​ដុល្លារ

១៤) ក្រុង​ហ្វ្រេងហ្វឺត ប្រទេស​អាល្លឺម៉ង់ មាន​ទ្រព្យសម្បត្តិ​សរុប ៩១២ ពាន់​លាន​ដុល្លារ

១៥) ក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ទ្រព្យសម្បត្តិ​សរុប ៨៦០ ពាន់​លាន​ដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay