ក្តៅៗ! ប៊ុត សីហា liveវីដេអូប្រាប់ថា​ ខ្លួនជាភ្នាក់ងារសម្ងាត់ប៉ូលីសបង្ក្រាបគ្រឿងញៀន (វីដេអូ)

តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​លោក​ត្រូវ​បាន​គេ​ដោះលែង​វិញ នៅ​ថ្ងៃ​បន្ទាប់ ដោយសារ​តែ​មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ។ យ៉ាង​ណា​មិញ លោក ប៊ុត សីហា បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ បកស្រាយ​អំពី​រឿង​ចោទ​ប្រកាន់​នេះ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន។

លោកបានបកស្រាយថា លោកកំពុងទៅយកវីសារដើម្បីទៅអាមេរិក តែលោកត្រូវទូតអាមេរិកបដិសេដមិនឱ្យវីសារទៅវិញ ដោយសារបញ្ហាគ្រឿងញៀនមួយនេះ។

បន្ថែមពីនេះទៀតក្នុង​វីដេអូ​នៅ​លើ​ហ្វេសប៊ុក ប៊ុត សីហា បាន​ប្រាប់​ថា បើ​តាម​ការ​ពិត លោក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ស្នងការ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ទេ មិន​មែន​ជា​អ្នក​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿង​ញៀន​ឡើយ។ លោក​បន្ត​ថា ព័ត៌មាន​នេះ​គឺ​ខាង​ស្នងការ​មិន​ចង់​ឲ្យ​បែកធ្លាយ​ចេញ​មក​ក្រៅ​នោះ​ទេ ហើយ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​​លោក​គឺ​ដោយសារ​តែ​ភាព​យល់​ច្រឡំ​របស់​សារព័ត៌មាន​ប៉ុណ្ណោះ ហើយលោកបានទទួលស្គាល់ពីព័ត៌មានដែលហង្សមាសចោទរូបលោកដែលទៅធ្វើការយឺតផងដែរ៕

នេះជាវីដេអូរបស់ ប៊ុត សីហា៖ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Facebook របស់ប៊ុត សីហា

error: Content is protected !!