អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០១៧

បើតាមការចុះផ្សាយរបស់គេហទំព័រ Forbes បានបង្ហាញថា មានសេដ្ឋីពាន់លានដុល្លារនៅលើពិភពលោកចំនួន ២,០៤៣ នាក់ (គិតត្រឹមខែមីនា ឆ្នាំ២០១៧) តែបើប្រៀបធៀបឆ្នាំមុនត្រឹមតែ ១,៨១០ នាក់ ប៉ុណ្ណោះ។ តើអ្នកទាំងអស់គ្នាមានដឹងថា តើនរណាគេដែលឈរនៅលំដាប់ទី ១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៧ យើងនេះ? ដែនដីនៃការចែករំលែក សូមលើកយកសេដ្ឋីពាន់លានដុល្លារចំនួន ២០ នាក់ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេដូចខាងក្រោម (ទិន្នន័យទទួលបានពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧)៖

១៩) លោក Hui Ka Yan មានទ្រព្យសម្បត្តិសរុប ៣៩ ពាន់លានដុល្លារអាមេរិក

លោក Hui Ka Yan ជាជនជាតិចិន និងជាស្ថានបិកក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ។

១៩) លោក Mukesh Ambani មានទ្រព្យសម្បត្តិសរុប ៣៩ ពាន់លានដុល្លារអាមេរិក

លោក Mukesh Ambani ជាជនជាតិឥណ្ឌា និងជាប្រធានក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនថាមពល, គីមីឥន្ធនៈ, វាយនភ័ណ្ឌ, ធនធានធម្មជាតិ, ផលិតផលលក់រាយនិងទូរគមនាគមន៍។

១៨) លោកស្រី Alice Walton មានទ្រព្យសម្បត្តិសរុប ៤០.៦ ពាន់លានដុល្លារអាមេរិក

លោកស្រី Alice Walton ជាជនជាតិអាមេរិក និងធ្វើការនៅក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនផលិតផលលក់រាយ។

១៧) លោក Jim Walton មានទ្រព្យសម្បត្តិសរុប ៤១.៤ ពាន់លានដុល្លារអាមេរិក

លោក Jim Walton ជាជនជាតិអាមេរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Arvest Bank Group ដែលជាក្រុមហ៊ុនធនាគារ និងហិរញ្ញវត្ថុ។

១៦) លោក S. Robson Walton មានទ្រព្យសម្បត្តិសរុប ៤១.៩ ពាន់លានដុល្លារអាមេរិក

លោក S. Robson Walton ជាជនជាតិអាមេរិក និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនផលិតផលលក់រាយ។

១៥) លោកស្រី Françoise Bettencourt Meyers មានទ្រព្យសម្បត្តិសរុប ៤៤.៣ ​ពាន់លានដុល្លារអាមេរិក

លោកស្រី Françoise Bettencourt Meyers ជាជនជាតិបារាំង និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន L’Oréal ដែលជាក្រុមហ៊ុនគ្រឿងសំអាង។

១៤) លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៤៦.៣ ពាន់លានដុល្លារអាមេរិក

លោក Jack Ma ជាជនជាតិចិន និងជាប្រធានក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ផលិតផលអនឡាញ។

១៣) លោក Ingvar Kamprad មានទ្រព្យសម្បត្តិសរុប ៤៧.៣ ពាន់លានដុល្លារអាមេរិក

លោក Ingvar Kamprad ជាជនជាតិស៊ុតអែត និងជាស្ថាបនិកក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ និងគ្រឿងសំណង់។

១១) លោក David Koch មានទ្រព្យសម្បត្តិសរុប ៤៧.៧ ពាន់លានដុល្លារអាមេរិក

លោក David Koch ជាជនជាតិអាមេរិក និងជាអនុប្រធានក្រុមហ៊ុន Koch Industries ដែលជាក្រុមហ៊ុនផលិត, ពាណិជ្ជកម្ម និងវិនិយោគ។

១១) លោក Charles Koch មានទ្រព្យសម្បត្តិសរុប ៤៧.៧ ពាន់លានដុល្លារអាមេរិក

លោក Charles Koch ជាជនជាតិអាមេរិក និងជាប្រធានក្រុមហ៊ុន Koch Industries ដែលជាក្រុមហ៊ុនផលិត, ពាណិជ្ជកម្ម និងវិនិយោគ។

១០) លោក Sergey Brin មានទ្រព្យសម្បត្តិសរុប ៤៨.៦ ពាន់លានដុល្លារអាមេរិក 

លោក Sergey Brin ជាជនជាតិអាមេរិក និងជាប្រធានក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា, វិទ្យាសាស្រ្ត, ​វិនិយោគ និងស្រាវជ្រាវ។

៩) លោក Larry Page មានទ្រព្យសម្បត្តិសរុប ៤៩.៨ ពាន់លានដុល្លារអាមេរិក

លោក Larry Page ជាជនជាតិអាមេរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា, វិទ្យាសាស្រ្ត, ​វិនិយោគ និងស្រាវជ្រាវ។

៨) លោក Larry Ellison មានទ្រព្យសម្បត្តិសរុប ៥៤.៣ ពាន់លានដុល្លារអាមេរិក

លោក Larry Ellison ជាជនជាតិអាមេរិក និងជាប្រធានក្រុមហ៊ុន Oracle Corporation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា។

៧) លោក Bernard Arnault មានទ្រព្យសម្បត្តិសរុប ៥៦.៤ ពាន់លានដុល្លារអាមេរិក

លោក Bernard Arnault ជាជនជាតិបារំាង និងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនលក់ទំនិញទំនើប និងប្រណិត។

៦) លោក Carlos Slim មានទ្រព្យសម្បត្តិសរុប ៦៤.៦ ពាន់លានដុល្លារអាមេរិក

លោក Carlos Slim ជាជនជាតិម៉ិចស៊ិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Telmex ដែលជាក្រុមហ៊ុនផលិតផលទូរគមនាគមន៍ និងសេវាកម្ម។

៥) លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ៧៤ ពាន់លានដុល្លារអាមេរិក

លោក Mark Zuckerberg ជាជនជាតិអាមេរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គមធំជាងគេបំផុត។

៤) លោក Amancio Ortega មានទ្រព្យសម្បត្តិសរុប ៧៨.៥ ពាន់លានដុល្លារអាមេរិក

លោក Amancio Ortega ជាជនជាតិអេស្ប៉ាញ និងជាស្ថាបនិកក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់។

៣) លោក Warren Buffett មានទ្រព្យសម្បត្តិសរុប ៨០.៥ ពាន់លានដុល្លារអាមេរិក

លោក Warren Buffett ជាជនជាតិអាមេរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនវិនិយោគ។

២) លោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ៨៤.៦ ពាន់លានដុល្លារអាមេរិក

លោក Jeff Bezos ជាជនជាតិអាមេរិក និងជាប្រធានក្រុមហ៊ុន Amazon.com ដែលជាក្រុមហ៊ុនលក់ផលិតផលអនឡាញ។

១) លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៨៧.៧ ពាន់លានដុល្លារអាមេរិក

លោក Bill Gates ជាជនជាតិអាមេរិក និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bloomberg, wikipedia