ឧកញ៉ា លីហួរ៖ ផ្តើមចេញពីកូនកសិក មានដើមទុន២ពី ដើម្បីរកស៊ី តស៊ូរហូតក្លាយជាសេដ្ឋីនៅកម្ពុជា
នៅពេលដែលគេនិយាយអំពីសេវាប្តូរប្រាក់លីហួរ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ និងក្រុមហ៊ុនសំខាន់ៗអ្នកមានឈ្មោះ លីហួរនោះ ប្រជាជនកម្ពុជាច្បាស់ជាស្គាល់ស្ថាប័នយ៉ាងច្បាស់ជាមិនខាន ក៏ព្រោះតែក្រុមហ៊ុនរបស់លោកឧកញ៉ា មានការរីកចម្រើន និងមានសាខាស្ទើរទូទំាងប្រទេស។
លោកឧកញ៉ា លីហួរ ជាសេដ្ឋីល្បីល្បាញនៅកម្ពុជា
បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកឧកញ៉ា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគលើវិស័យដែលពលរដ្ឋមានតម្រូវការខ្ពស់ បង្កើនការងារដល់ពលរដ្ឋកម្ពុជាដើម។ ក៏ប៉ុន្តែជាយើង នៅមិនទាន់ដឹងនៅឡើយទេនៃអាថ៌កំបាំងដ៏មហិមារបស់លោកឧកញ៉ា ដោយគ្រាន់តែប្រើដើមទុនត្រឹមមាស២ជីសោះ ដើម្បីក្លាយទៅជាមហាសេដ្ឋីប្រាក់ពាន់លាននៅកម្ពុជា។ ខាងក្រោមនេះ គឺជាដំណើរដ៏អស្ចារ្យ ដែលសហគ្រិន ឬក៏អ្នកចង់ចេញរកស៊ីគួរយល់ដឹងអំពីមេរៀនជោគជ័យពីឧកញ៉ាលី ហួរ។
ហាងវេលុយ លីហួរ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា លីហួរ
លោកឧកញ៉ាលី ហួរ មានអតីតជាកូនសិករ ក្នុងគ្រួសារអ្នកខេត្តកំពង់ចាម ក្រជាកត្តាមួយហើយ តែលោកក៏ជាក្មេងកំព្រាឪពុកតំាងពីក្មេងផង ជាហេតុធ្វើឲ្យលោកគ្មានវាសនាចូលរៀនបានខ្ពស់ដូចក្មេងៗដទៃនោះទេ។ កើតមកក្នុងគ្រួសារក្រីក្រ មិនមែនជាកំហុសរបស់មនុស្ស ហើយលោកក៏មិនជាប់ចិត្តស្រឡាញ់ភាពក្រីក្រលំបាក ឬក៏ផ្សាំនិងវាលេងចង់ងើបនោះទេ តែវាជារបថមួយដែលលោកត្រូវតែរើបម្រាស់ចេញពីពិភពដ៏កម្សត់នេះ ដោយបាតដៃទទេដោយខ្លួនឯងផ្ទាល់។
ក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី ជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន លីហួរ គ្រុប
ធ្លាប់ឆ្លង់កាត់សម័យប៉ុលពត ធ្លាប់ប្រឡូកសមភូមិសង្គ្រាមក្នុងនាមជាទាហាន មិនខុសពីពលរដ្ឋកម្ពុជានោះទេ។ ក្រោយសង្គ្រាម និងប្រទេសមានសុខសន្តិភាពបណ្តើរៗ នៅឆ្នាំ១៩៨០ លោកគ្មានអ្វីនៅសល់ក្រៅពីមាស២ជីក្នុងហោប៉ាវ ។ ដើមទុននេះហើយជាហេតុរុញច្រានឲ្យលោកឧកញ៉ាចាប់ផ្តើមរកស៊ីដំបូង ជាមួយប្រពន្ធរបស់លោក ដោយរកស៊ីលក់កំប៉ិកកំប៉ុក ដូចជាលក់ស្ករ លកត្រី លកក្រណាត់ជាដើម។ ចំណាយរយៈពេល៥ឆ្នាំ ខិតខំ ព្យាយាមជាមួយការចាប់ដៃរកស៊ីជាមួយប្រពន្ធ បានធ្វើឲ្យអាជីវកម្មកំប៉ិកកំប៉ុកនេះលែងដូចប្រាំឆ្នាំមុនហើយ វាបានប្រែក្លាយទៅជាហាងទិញ និងដូរមាស ក៏ព្រោះតែសម័យកាលនោះគេនិយមណាស់លើការលក់ដូរមាសវិញ។
មីក្រូហិរញ្ញវត្ថុ លីហួរ របស់លោកឧកញ៉ា លីហួរ
បើយោងតាមព័ត៌មានផ្ទាល់គេហទំព័រក្រុមហ៊ុន បានបញ្ជាក់ថា ការបើកហាងទិញមាសដំបូងនៅឆ្នាំ១៩៨៦នេះហើយ ដែលធ្វើឲ្យអាជីវកម្មមានការរីកចម្រើន ហើយខិតខំប្រឹងប្រែងពង្រីកសាខាបន្ថែមទៀត នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ហាងលីហួរដូរលុយ នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបានស្គាល់យីហោ និងជឿកជាក់លើសេវាកម្មនេះ ហើយក៏ជាក្លាយទៅជាអាជីកម្មដ៏ជោគជ័យ ផ្លាស់ប្តូរពីអ្នកក្រក្សត់ ក្លាយទៅជាអ្នកជំនួញជោគជ័យ។ លោកឧកញ៉ា បានលើឡើងពីភាពជោគជ័យធំបំផុតរបស់អាជីវកម្មខ្លួនថា វាគឺផ្តើមចេញពីគំនិតដែលយើងមាន មិនមែនដោយសារចំនួនហិរញ្ញវត្ថុដែលយើងមានឡើយ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនលីហួរ គ្រុប បានវិវត្តខ្លួនក្លាយជាក្រុមហ៊ុនដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនលីហួរប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុនលីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពីវិនិយោគកសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុនលីស៊ីង និងក្រុមហ៊ុនផេប្រូជាដើម៕
បុរីវិមានភ្នំពេញ របស់លោកឧកញ៉ា លីហួរ
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ business-cambodia