តោះមកស្គាល់ឈ្មោះ និងប្រវែងនៃផ្លូវហាវ៉េទាំង៧ ដែលវែងជាងគេបំផុតនៅលើលោក

Kley Kley សូម​លើក​យក​ឈ្មោះ​ផ្លូវ​ហាយវ៉េ​ទាំង៧ ដែល​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក មក​បង្ហាញ​ជូន​នៅខាង​ក្រោម​នេះ។

១) ផ្លូវ​ហាយវ៉េ Pan American នៅទ្វីប​អាមេរិក

ផ្លូវនេះ​មាន​ប្រវែង​សរុប ៤៨ ០០០​គីឡូម៉ែត្រ ​តភ្ជាប់​ស្ទើរតែ​ប្រទេស​ទាំងអស់​នៅ​អាមេរិក​ខាងជើង និង​អាមេរិក​ខាងត្បូង លើកលែង​តែ​នៅ​ចន្លោះ​មួយ​ដែលជា​តំបន់​ព្រៃ និង​លិចទឹក ​ចម្ងាយ ១០០​គីឡូម៉ែត្រ ហៅថា Darein Gap។

២) ផ្លូវ Highway-1 ប្រទេស​អូស្ត្រាលី

ផ្លូវនេះ​មាន​ប្រវែង​សរុប ១៤ ៥០០​គីឡូម៉ែត្រ ដែល​តភ្ជាប់​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី។ នេះក៏​ជាផ្លូវ​មួយ ក្នុង​ចំណោម​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន​បំផុត​ក្នុង​លោក​ផងដែរ ដោយមាន​មនុស្ស​ជាង ១លាន​នាក់​ប្រើប្រាស់​ផ្លូវនេះ​ជា​រៀងរាល់​ថ្ងៃ។

៣) ផ្លូវហាយវ៉េ​ Trans-Siberian ប្រទេស​រុស្ស៊ី

ផ្លូវនេះ​មាន​ប្រវែង​សរុប ១១ ០០០​គីឡូម៉ែត្រ លាត​សន្ធឹង​ពីក្រុង St. Petersburg ទៅដល់​ក្រុង Vladivostock នៃ​ប្រទេស​រុស្ស៊ី។

៤) ផ្លូវហាយវ៉េ​ Trans-Canada ប្រទេស​កាណាដា

ផ្លូវ​នេះ​មាន​ប្រវែង ៧៨២១គីឡូម៉ែត្រ ដែល​តភ្ជាប់​ខេត្ត​ចំនួន​១០ នៃ​ប្រទេស​កាណាដា។

៥) ផ្លូវ​ហាយវ៉េ Golden Quadrilateral ប្រទេស​ឥណ្ឌា

ផ្លូវនេះ​មាន​ប្រវែង ៥៨៤៦គីឡូម៉ែត្រ ដែលត​ភ្ជាប់​ក្រុង​សំខាន់ៗ​ជាច្រើន​ក្នុង​ប្រទេស​ឥណ្ឌា។

៦) ផ្លូវហាយវ៉េ China National 010

ផ្លូវនេះ​មាន​ប្រវែង ៥៧០០​គីឡូម៉ែត្រ ដែល​តភ្ជាប់​ពីស្រុក Tongjiang នៃ​ខេត្ត​ស៊ីឈួន ទៅក្រុង Sanya ខេត្ត​ហៃណាន់។

៧) ផ្លូវ​ហាយវ៉េ US Route 20 សហរដ្ឋ​អាមេរិក

ផ្លូវនេះ​មាន​ប្រវែង ៥៤១៥​គីឡូម៉ែត្រ ដែល​តភ្ជាប់​ពី​ភាគ​ខាងកើត​នៅក្រុង Boston មក​ភាគ​ខាងលិច​ក្នុង​ក្រុង Newport នៃ​សហរដ្ឋ​អាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay