ញាក់សាច់! ពិធីមង្គលការនាយ ចយ ភ្ញៀវចូលរួមសុទ្ធសុទ្ធមន្រ្តីរាជការ និងអ្នកធំៗ ក្នុងសង្គម ចូលរួម

កាលពីយប់មិញនេះ ពិធីមង្គលការរបស់តារាកំប្លែងនាយចយ បានធ្វើឡើងទៅយ៉ាងអធិកអធម ពោរពេញដោយភាពរីករាយ ដោយបានរៀបចំកម្មវិធីពេលល្ងាច នៅវិមានពិភពថ្មីសែនសុខ ក្រោមការចូលរួមពីគ្រួសារទាំងសងខាង និង មិត្តៗសិល្បៈជាច្រើនរូប។

ឯកឧត្តមហ៊ុន ម៉ានី លោកក៏បានអញ្ជើញទៅអបអរសាទរថ្ងៃមង្គលការនាយចយ

ជាការពិតណាស់ ពិធីមង្គលការរបស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ក្រោយមានពាក្យរិះគន់ មើលងាយគ្រប់បែបយ៉ាង រហូតធ្វើឲ្យលោកបានឈានដល់ថ្ងៃនេះពិតជាមិនធម្មតា។

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ នេះភ្ញៀវកិត្តិយស មិនថាបងប្អូន និងមិត្តសិល្បៈនោះទេ គឺសូម្បីតែឯកឧត្តមហ៊ុន ម៉ានី និង ហ៊ុន ម៉ាណែត លោកក៏បានអញ្ជើញទៅអបអរសាទរដល់គូស្នេហ៍ភរិយាថ្មី ទោះបីជាឯកឧត្តមលោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារក្តី ក៏លោកនៅតែឆ្លៀតពេលទៅមង្គលការរបស់ នាយចយ ដែរ។ ហើយក៏មាន អ្នកធំ មានមុខមានមាត់ ក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករ ទៀតផង។

ឯកឧត្តមហ៊ុន ម៉ានី លោកក៏បានអញ្ជើញទៅអបអរសាទរថ្ងៃមង្គលការនាយចយ

នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រ បានផ្ញើសេចក្តីជូនពរដល់នាយចយ និងភរិយា នៅក្នុងថ្ងៃរៀបការ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផងដែរ៕

ឯកឧត្តមហ៊ុន ម៉ានី លោកក៏បានអញ្ជើញទៅអបអរសាទរថ្ងៃមង្គលការនាយចយ

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ khmerload