អាចប្តឹងបានហើយ ប្រសិនបើមានគេលួច (hack) យក Facebook Account

តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា ករណី​​​​មាន​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច(hack) យក Facebook Account ឬការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង​ ៥ រសៀល ទីតាំង​នៅ​ក្នុង​​ក្រសួង​មហាផ្ទៃ មហាវិថី​ព្រះនរោត្តម ខណ្ឌ​ចំការមន អគារ L។

ការ hack យក​គណនី​លើ​បណ្តាញ​សង្គម Facebook កំពុង​ក្តៅគគុក​នៅ​ពេលនេះ។ ថ្មីៗ​នេះ​​មាន​បុគ្គល​ល្បីៗ​ក៏​ដូចជា​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​រងការ​​វាយ​ប្រហារ​ពី​ក្រុម Hack ចូល​លុកលុញ​គណនី​​ដោយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​រសើបៗ។

(រូបតំណាង)

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ចេញ​សារ​ជូន​ដំណឹង​​​មួយ​ ដើម្បី​ជួយ​ដោះ​ស្រាយ​​បើ​សិន​ជន​រងគ្រោះ​​ជួប​ករណី​ការ​ Hack គណនី​​ដែលបង្ក​ការ​រំខាន​និង​នាំ​ប៉ះពាល់សុវត្ថិភាព​ប្រើប្រាស់ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​​ត្រូវ​ទៅ​កាន់​ទីតាំង​ខាង​លើ​ដោយ​ផ្ទាល់ ឬ​អាច​ទាក់​ទង​ទៅ​កាន់​លេខ​ 023726822៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!