ចប់ហើយ! កីឡាករដ៏ឆ្នើម Neymar បានរបួសបាក់ឆ្អឹង​​ ដោយព្យាបាលនៅពេទ្យ៣ខែឯណោះ

Neymar នឹងត្រូវ​សម្រាក​ក្រោយពេល​វះកាត់រ​បួស​ជើង​រយៈពេល ៣​ខែ ពោលគឺ​ជិត​ដល់ពេល​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​តែម្តង​។ នេះ​បើតាម​សម្តី​អះអាង​របស់​គ្រូពេទ្យ​ដែលជា​អ្នក​វះកាត់​តារា​ឆ្នើម​របស់ Paris Saint-Germain រូបនេះ​។

Neymar ដួល

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែមីនា​នេះ​ថា ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំនេះ​បានធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅដល់​ក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​លហើយ​ដើម្បី​ត្រៀម​ពិនិត្យ​របួស​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​មុនពេល​វះកាត់​។​

​លោក Rodrigo Lasmar ជា​គ្រូពេទ្យ​ខាង​វះកាត់​ដែល​បានធ្វើ​ដំណើរ​ជាមួយ Neymar បាន​និយាយ​កាលពី​ថ្ងៃទី​១ ខែមីនា​ថា​៖«​រយៈពេល​ជាសះស្បើយ​គឺ​ប្រហែល​ពី​ពី​រខែក​ន្លះ ទៅ​បី​ខែ​»​។​

​អតីត​សមាជិក Barcelona បាន​រងរបួស​កជើង​ក្នុងជំនួប​ដែល PSG ឈ្នះ Marseille ក្នុងការ​ប្រកួត​ពាន Ligue 1  កាល​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ នៅពេល​ព្យាយាម​ប្រជែង​គ្នា​ជាមួយ​កីឡាករ Bouna Sarr ហើយក៏​បាន​សែង​ចេញពី​ទីលាន​ភ្លាមៗ​តែម្តង​។

ការរង​របួស​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ត្រូវ​អាក់ខាន​ក្នុង​ការប្រកួត​ពានរង្វាន់ Champions League ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ Real Madrid នៅ​អាទិត្យ​ក្រោយនេះ​ទេ តែ​កំពុង​មានការ​ព្រួ​បារម្ភ​ខ្លាំង​ពី​វត្តមាន​រូបគេ​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ព្រឹត្តិការណ៍ World Cup ផងដែរ​។ ប្រេ​ស៊ី​ល​នឹងធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៨​។​


​យ៉ាងណាក៏ដោយ លោក Lasmar ដែល​នឹង​ដឹកនាំ​ការវះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Belo Horizonte បាន​អះអាង​បន្ថែមថា នៅ​មិនទាន់មាន​ដំណោះស្រាយ​ភ្លាមៗ​សម្រាប់ Neymar ក្រោយ​វះកាត់ ដើម្បី​សម្រាក​ក្នុង​រយៈពេល​ខ្លី​ជាង​នេះ​នោះទេ​។ លោក​ថា នេះ​មិនមែនជា​របួស​បាក់ឆ្អឹង​ធម្មតាៗ​នោះទេ តែ​នេះ​ជាការ​បាក់ឆ្អឹង​នៅក្នុង​ឆ្អឹង​សំខាន់​នៅ​ចំ​កណ្តាល​ជើង​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey