អាគារឈើខ្ពស់បំផុតក្នុងលោកដំបូងគេកម្ពស់ ៧០ជាន់ តម្លៃ ៥ពាន់លានដុល្លារ

ថ្វីត្បិតតែ ប្រទេសជប៉ុន ជាប្រទេសដែលកើតមានគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិក ក៏ពិតមែន តែ មានក្រុមហ៊ុនមួយ បានប្រកាសក្ដែងៗ ថាខ្លួន និងដាក់គម្រោងសាងសង់ អគារ ឈើកម្ពស់៧០ជាន់ ដែល អគារធ្វើពីឈើដែលមានកម្ពស់ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក។

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Sumitomo Forestry របស់ជប៉ុន បានប្រកាសគម្រោងសាងសង់អគារសង់ពីឈើ ដែលមានឈ្មោះថា The W350 ដោយ ៩០ភាគរយគឺសាងសង់ពី ឈើសុទ្ធ ហើយគម្រោងសាងសង់អគារឈើនេះ គឺជាការ រំលឹកខួប ៣៥០ឆ្នាំនៅត្រឹមឆ្នាំ ២០៤១។ គម្រោងនេះ រំពឹងថា នឹងបញ្ចប់ក្នុងឆ្នាំ ២០៤១តែម្ដង។

អគារដ៏អស្ចារ្យនេះ គឺជាអគារកូនកាត់ សង់ពីឈើ ៩០% និង ១០%ទៀតសង់ពីដែកសុទ្ធ។ តាមពិតទៅ ក្រុមហ៊ុនប្រើប្រាស់ដែក១០% ដើម្បីគ្រាន់ពីទប់រំញ័រ ព្រោះយើងដឹងហើយថា ប្រទេសជប៉ុន កើតមានគ្រោះរញ្ជួយដីជាញឹកញាប់។ គោលបំណងធំរបស់ ក្រុមហ៊ុនក្នុងការសាងសង់អគារឈើនេះ គឺចង់​បង្ហាញពីការការពារបរិស្ថាន តាមរយៈការ ប្រើប្រាស់ឈើសង់អគារខ្ពស់ៗក្នុងទីក្រុង ព្រមទាំងដាំដើមឈើនៅក្នុងអគារឈើនេះផងដែរ។

រដ្ឋាភិបាលជប៉ុន កំពុង ជំរុញ ឲ្យបណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុក ប្រើប្រាស់ឈើឲ្យបានច្រើនក្នុងការសាងសង់អគារ។ ក្នុងឆ្នាំ ២០១០ ជប៉ុនជាប់ ប្រទេសមួយដែល បានប្រើប្រាស់ ឈើសម្រាប់សាងសង់អគាររដ្ឋជាច្រើន។ កត្តានេះហើយ ទើបរដ្ឋាភិបាលជប៉ុន បានតម្រូវថា រាល់អគាររបស់រដ្ឋទាំងអស់ ដែលមានកម្ពស់ចាប់ពី​៣ជាន់ឡើងទៅត្រូវសាងសង់ពីឈើឬប្រើប្រាស់ឈើជាដើម។

មិនមែនមានតែប្រទេសជប៉ុនទេ ដែលយកចិត្តទុកដាក់ក្នុងការសាងសង់អគារខ្ពស់ៗ ពីឈើ។ នៅទសវស្សចុងក្រោយនេះ ប្រទេសមួយចំនួនក៏បានមកចាប់អារម្មណ៍សង់អគារឈើផងផង ជាពិសេសពួកគេចង់ សង់ជាលក្ខណៈបំបែកកំណត់ត្រាពិភពលោក។ ជាក់ស្ដែង ប្រទេសកាណាដាបច្ចុប្បន្ន បានបំបែកកំណត់ត្រា មានអគារ សង់ពីឈើ កម្ពស់បំផុតកម្ពស់ ១៨ជាន់ដែលមានឈ្មោះ ថា Brock Commons Tallwood House ជាអគារសម្រាប់ សិស្សនិស្សិតស្នាក់នៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia