ក្រោយស្គាល់ចិត្តថ្លើមគ្នារយៈពេល៣ឆ្នាំ Fan BingBing សម្រេចចិត្តរៀបការឆាប់ៗនេះហើយ

ដំណឹង​ក្ដី​គគុក​មួយ​បាន​ផ្ទុះ​ឡើង​ទៀត​ហើយ​ នៅ​ថ្ងៃម្សិលម៉ិញនេះ​ទាក់ទង​នឹង​គូស្នេហ៍​តារា​សម្ដែង​របស់​ប្រទេស​ចិន​ Fan BingBing និង​ Li Chen។

បើ​តាម​សេចក្ដី​បញ្ជាក់​ពី​សារព័ត៌មាន​ចិន​ដែល​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​នេះ​ ​ Li Chen បាន​ទម្លាយ​ពី​គម្រោង​រៀបការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ​ Fan Bing Bing ហើយ។ បុរស​រូបនេះ​បង្ហើប​ថា​ លោក​និង​មិត្ត​ស្រី​ នឹង​ប្រារព្ធ​ពេល​វេលា​អស្ចារ្យ​ក្នុង​ជីវិត​ឆាប់ៗ​ ក្រោយ​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨។ នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​ អ្នក​ទាំង​ ២​ប្រកាស​ពី​ដំណឹង​រៀបការ​ជា​សាធារណៈ​បែប​នេះ។

ចំណែក​គូ​ស្នេហ៍តារា​ប្រុស​វ័យ​ ៣៩​ឆ្នាំ​រូប​នេះ​ គឺ​ Fan Bing Bing ក៏​បាន​ព្រលយ​សម្ដី​ដែរ​ថា​រៀបការ​ហើយ​ Li Chen ចង់​បាន​កូន​ក្នុង​ឆ្នាំ​ ២០១៨​ នេះ​តែ​ម្ដង។ ដូចនេះ​ពួកគេ​នឹង​ក្លាយ​ជា​គ្រួសារ​ពេញ​លេញ​ដ៏​មាន​ក្ដី​សុខ​ពិត​ប្រាកដ​ហើយ ក្រោយ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​រយៈ​ពេល​ ៣​ឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!