Dicky Cheung ធ្លាក់កូតខ្លាំង រហូតដើរនៅទីប្រជុំជន តែគ្មានអ្នកចាប់អារម្មណ៍

បច្ចុប្បន្ន​ តារា​សម្ដែង​​ហុងកុង​ជើង​ចាស់ Dicky Cheung ហាក់​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​មិន​ដូច​ពី​មុន បន្ទាប់​ពី​គ្មាន​​គម្រោង​លើ​រឿង​ថ្មី​ៗ ប៉ុន្តែ​មាន​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ដែរ។ តារា​វ័យ​៥៣ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ក្នុង​ភោជនីយដ្ឋាន​ល្បី​មួយ​​កន្លែង​ក្នុង​ទីក្រុង Nanning ប្រទេស​ចិន។

Dicky មក​ដល់​ភោជនីយដ្ឋាន​ជាមួយ​មិត្តភ័ក្ដិ ដោយ​បាន​ហៅ​ម្ហូប​​និង​ញ៉ាំ​អស់​​ពេល​១​ម៉ោង។ មិន​ដូច​តារា​ដ៏​ទៃ​រាល់​ពេល​ចេញ​មក​ក្រៅ​ត្រូវ​ពាក់​ម៉ាស បិទ​មុខ​កុំ​ឲ្យ​គេ​ស្គាល់ តែ Dicky គ្មាន​បិទបាំង​មុខ​អ្វី​ទាំង​អស់​។​ នេះ​បើ​យោង​តាម​ប្រភព។​

បន្ទាប់​ពី​ញ៉ាំ​រួចរាល់​​តួ​ប្រុស​ក្នុង​រឿង​ “យុទ្ធ​សិល្ប៍​ស៊ុន​អ៊ូ​ខុង” និង​មិត្តភ័ក្ដិ​បាន​​គិត​លុយ ហើយ​ក៏​ឡើង​ឡាន​ទៅ​បាត់។ អ្វី​ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍​ កំឡុង​ពេល​នៅ​ក្នុង​ហាង​ ភ្ញៀវ​ផ្សេង​ៗ​ហាក់​ដូច​ជា​មិន​ស្គាល់ មិន​ចាប់​អារម្មណ៍​នឹង Cheung ដែល​ធ្លាប់​តារា​លេចធ្លោ​ម្នាក់​ក្នុង​សិល្បៈ​។ ប្រភព​ប្រាប់​ថា៖ “មនុស្ស​អង្គុយ​ពី​មុខ​ពី​ក្រោយ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នឹង Cheungទេ។ ពេល​ដែល​​តារា​ប្រុស​នេះ​ចេញ​ពី​ហាង បុរស​ម្នាក់​ដែល​​មក​ជាមួយ​គេ​បាន​និយាយ​ឭៗ ប៉ុន្តែ​ភ្ញៀវ​ផ្សេង​ទៀត​​នៅ​តែ​ធ្វើ​ធម្មតា”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!