បណ្តាញសង្គមទាំង២៥ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតត្រឹមដើមឆ្នាំ២០១៨

Facebook ជាបណ្តាញសង្គមមួយដែលពេញនិយមបំផុតនៅលើពិភពលោក ក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ អ្នកទាំងអស់គ្នាពិតជាចង់ដឹងពីចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ជាក់ជាមិនខាន។ ដូចនេះ​​ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់នូវចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមទាំង២៥នៅលើពិភពលោកនៅដើមឆ្នាំ២០១៨ដូចខាងក្រោមនេះ៖

២៥) បណ្តាញសង្គម KakaoTalk មានអ្នកប្រើប្រាស់ ៤៩ លានគណនី (accounts)

លោក Kim Beom-soo ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម KakaoTalk ដែលបានបង្កើតឡើងនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១០ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

២៤) បណ្តាញសង្គម BBM (BlackBerry Messenger) មានអ្នកប្រើប្រាស់ ៦៣ លានគណនី (accounts)

ក្រុមហ៊ុនបច្ចេកវិទ្យា BlackBerry Limited ជាអ្នកគ្រប់គ្រង និងបានបង្កើតឡើងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកាណាដា។

២៣) បណ្តាញសង្គម VK មានអ្នកប្រើប្រាស់ ៩៧ លានគណនី (accounts)

លោក Pavel Durov ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម VK ដោយត្រូវបង្កើតឡើងនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០០៦ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសរុស្ស៊ី។

២២) បណ្តាញសង្គម Telegram មានអ្នកប្រើប្រាស់ ១០០ លានគណនី (accounts)

លោក Nikolai និងលោក Pavel Durov ជាស្ថាបនិក្រុមហ៊ុនបណ្តាញសង្គម ដែលបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៣ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសរុស្ស៊ី។

២១) បណ្តាញសង្គម YY មានអ្នកប្រើប្រាស់ ១១៧ លានគណនី (accounts)

បណ្តាញសង្គមវីដេអូ YY ដោយត្រូវបង្កើតឡើងនៅឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

២០) បណ្តាញសង្គម Pinterest មានអ្នកប្រើប្រាស់ ២០០ លានគណនី (accounts)

លោក Paul Sciarra, លោក Evan Sharp និងលោក Ben Silbermann ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Pinterest  ដែលបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០១០ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

១៩) បណ្តាញសង្គម Line មានអ្នកប្រើប្រាស់ ២០៣ លានគណនី (accounts) 

ក្រុមហ៊ុនអ៊ីនធើណេត Naver Corporation ជាអ្នកគ្រប់គ្រង និងបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០១១ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុន។

១៨) បណ្តាញសង្គម Reddit មានអ្នកប្រើប្រាស់ ២៥០ លានគណនី (accounts)

លោក Steve Huffman  និងលោក Alexis Ohanian ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Reddit  ដែលបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

១៧) បណ្តាញសង្គម Snapchat មានអ្នកប្រើប្រាស់ ២៥៥ លានគណនី (accounts)

លោក Evan Spiegel, លោក Bobby Murphy និងលោក Reggie Brown ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Snapchat ដែលបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១១ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

១៥) បណ្តាញសង្គម Viber មានអ្នកប្រើប្រាស់ ២៦០ លានគណនី (accounts)

ក្រុមហ៊ុនបណ្តាញសង្គម Viber ជាអ្នកគ្រប់គ្រង និងបង្កើតឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១០ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុន តែក្រុមហ៊ុននេះបានលក់ទៅឲ្យក្រុមហ៊ុនទិញ-លក់ផលិតផលតាមអនឡាញ Rakuten របស់ជប៉ុន ក្នុងតម្លៃ ៩០០ លានដុល្លារអាមេរិក នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៤។

១៥) បណ្តាញសង្គម LinkedIn មានអ្នកប្រើប្រាស់ ២៦០ លានគណនី (accounts)

លោក Reid Hoffman, លោក Allen Blue, លោក Konstantin Guericke, លោក Eric Ly និងលោក Jean-Luc Vaillant ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម LinkedIn ដែលបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០០២ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក តែក្រុមហ៊ុនបានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់អាមេរិក ក្នុងតម្លៃ ២៦.៤ ពាន់លានដុល្លារអាមេរិក នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៦។

 

 

 

 

 

១៣) បណ្តាញសង្គម Skype មានអ្នកប្រើប្រាស់ ៣០០ លានគណនី (accounts)

លោក Niklas Zennström និងលោក Janus Friis ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Skype ដែលបានបង្កើតឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០០៣ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក តែក្រុមហ៊ុននេះបានលក់ឲ្យទៅក្រុមហ៊ុន Microsoft ជាអ្នកគ្រប់គ្រង ក្នុងតម្លៃ ៨.៥ ពាន់លានដុល្លារអាមេរិក នៅខែឧសភា ឆ្នាំ២០១១។

១៣) បណ្តាញសង្គម Baidu Tieba មានអ្នកប្រើប្រាស់ ៣០០ លានគណនី (accounts)

លោក Robin Li ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Baidu ដែលបានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០០ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

១២) បណ្តាញសង្គម Twitter មានអ្នកប្រើប្រាស់ ៣៣០ លានគណនី (accounts)

លោក Jack Dorsey ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Twitter ដែលបានបង្កើតឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៦ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

១១) បណ្តាញសង្គម Sina Weibo មានអ្នកប្រើប្រាស់ ៣៧៦ លានគណនី (accounts)

ក្រុមហ៊ុនទូរគមនាគមន៍ Sina Corp ជាអ្នកបង្កើត និងគ្រប់គ្រង ហើយបានឡើងនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០០៩ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន តែបានលក់ទៅឲ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Alibaba Group របស់ចិន ក្នុងតម្លៃ ៥៨៦ លានដុល្លារអាមេរិក (៣២ ភាគរយនៃភាគហ៊ុន) នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៣។

១០) បណ្តាញសង្គម Google+ មានអ្នកប្រើប្រាស់ ៣៩៥ លានគណនី (accounts)

ក្រុមហ៊ុនបច្ចេកវិទ្យា Google ជាអ្នកបង្កើត និងគ្រប់គ្រង ហើយបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

៩) បណ្តាញសង្គម Qzone មានអ្នកប្រើប្រាស់ ៥៦៨ លានគណនី (accounts)

ក្រុមហ៊ុនវិនិយោគភាគហ៊ុន Tencent Holdings Limited បានបង្កើតឡើងនៅឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

៨) បណ្តាញសង្គម Tumblr មានអ្នកប្រើប្រាស់ ៧៩៤ លានគណនី (accounts)

លោក David Karp ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Tumblr ដែលបានបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៧ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

 

 

 

៧) បណ្តាញសង្គម Instagram មានអ្នកប្រើប្រាស់ ៨០០ លានគណនី (accounts)

លោក Kevin Systrom និងលោក Mike Krieger ជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គម Instagram ដែលបានបង្កើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១០ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក តែក្រុមហ៊ុននេះបានលក់ឲ្យទៅក្រុមហ៊ុន Facebook ជាអ្នកគ្រប់គ្រង ក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក នៅខែមេសា ឆ្នាំ២០១២។

៦) បណ្តាញសង្គម QQ មានអ្នកប្រើប្រាស់ ៨៤៣ លានគណនី (accounts)

ក្រុមហ៊ុនវិនិយោគភាគហ៊ុន Tencent Holdings Limited បានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩៩ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

៥) បណ្តាញសង្គម WeChat មានអ្នកប្រើប្រាស់ ៩៨០ លានគណនី (accounts)

លោក Ma Huateng ជាស្ថាបនិកក្រុមហ៊ុន WeChat ដែលបានបង្កើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១១ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន ដោយគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគភាគហ៊ុន Tencent Holdings Limited។

៣) បណ្តាញសង្គម Facebook Messenger មានអ្នកប្រើប្រាស់ ១,៣០០ លានគណនី (accounts)

លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook Messenger ដែលជាផ្នែកមួយនៃក្រុមហ៊ុន Facebook ដែលបានបង្កើតឡើងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១១ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

៣) បណ្តាញសង្គម WhatsApp មានអ្នកប្រើប្រាស់ ១,៣០០ លានគណនី (accounts)

លោក Brian Acton និងលោក Jan Koum ជាស្ថាបនិកក្រុមហ៊ុន WhatsApp ដែលបានបង្កើតឡើងនៅខែមករា ឆ្នាំ២០០៩ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក តែក្រុមហ៊ុននេះបានលក់ឲ្យទៅក្រុមហ៊ុន Facebook ជាអ្នកគ្រប់គ្រង ក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក នៅខែមេសា ឆ្នាំ២០១២។

២) បណ្តាញសង្គម Youtube មានអ្នកប្រើប្រាស់ ១,៥០០ លានគណនី (accounts)

លោក Steve Chen, លោក Chad Hurley និងលោក Jawed Karim ជាស្ថាបនិកក្រុមហ៊ុន Youtube ដែលបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក តែក្រុមហ៊ុននេះបានលក់ឲ្យទៅក្រុមហ៊ុន Google ជាអ្នកគ្រប់គ្រង ក្នុងតម្លៃ ១.៦៥ ពាន់លានដុល្លារអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០០៦។

១) បណ្តាញសង្គម Facebook មានអ្នកប្រើប្រាស់ ២,១៦៧ លានគណនី (accounts)

លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook ដែលបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាមេរិក។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ statista