គ្រាន់តែលឺភ្លេងបទថ្មី “បីឆ្កែចូលរាំ” របស់ ពេជ្យ សោភា ដឹងតែកក្រើកឆ្នាំនេះទៀតហើយ (វីដេអូ)

មុននេះបន្តិច ផេកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះបទថ្មីរបស់ខ្លាញី ប្រចាំទ្រនំ អ្នកនាង ពេជ្រ សោភា ជាមួយស្ទីលច្រៀងចម្រៀងថ្មីបទ«បីឆ្កែទៅរាំ» លើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។

អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍ចំពោះបទថ្មីនេះ ពិតជាមានសាច់ភ្លេងពិរោះប្លែកខ្លាំង ខុសដាច់ពីបទមុនៗ រីឯអត្ថន័យវិញ  ក៏ហាក់ស៊ីគ្នា ជាមួយទឹកដមសម្លេង ជាពិសេស ត្រូវរឿងក្នុង ឆ្នាំថ្មីនេះផ្ទាល់តែម្ដង (ឆ្នាំចរ)។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ សម្រាប់តារាស្រីល្បីចាស់ឆ្នាំរូបនេះ ដែលចេញបទទាក់ទង នឹងសត្វឆ្កែ ព្រោះកន្លងមក ក៏ដូចជានៅឆ្នាំមុនៗ ពេជ្រ សោភា ក៏ធ្លាប់ចេញបទ ពាក់ព័ន្ធនឹងសត្វ ដូចជា បទ «ស្រលាញ់បងម៉ែឲ្យជិះឆ្កែ»   «ឆ្កែរត់បុកប៉ោត» និងចុងក្រោយនេះ «បីឆ្កែចូលរាំ» នេះតែម្ដង

ចង់ជ្រាបច្បាស់ថាបទថ្មីនេះ ឡូយយ៉ាងណា តោះ ស្ដាប់ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload