ពុទ្ធោ! កូនប្រុសលោកតា សង់ ស៊ីស សម្រេចចិត្តលក់ផ្ទះ ដើម្បីព្យាបាលឪពុក និងប្អូនប្រុស

ប្រិយមិត្តជាច្រើនប្រាកដ ជាបានដឹងហើយថាមួយរយៈកន្លងទៅនេះហាក់ដូចជាស្ងាត់ជាមួយនឹង ដំណឹងស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស

នាយសង់ សេត និងឪពុកនាយសង់ ស៊ីស

យ៉ាងណាមិញ បន្ទាប់ពីតារាកំប្លែងរូបនេះ បានធូរស្បើយមិនទាន់បានប៉ុន្មានផង ពេលនេះកូនប្រុសរបស់លោក ក៏បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យម្នាក់ទៀត ធ្វើឲ្យនាយសង់ សេត ដែលជាបងប្រុស ក៏ដូចជាកូនប្រុសរបស់តារាជើងចាស់រូបនេះសម្រេចចិត្តចុងក្រោយ ដាក់ប្រកាសលក់ផ្ទះភ្លាមៗតែម្តង។

ប្អូនប្រុសរបស់លោក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

រឿងមួយនេះពិតជាធ្វើឲ្យអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈគ្រប់ជំនាន់ មានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញរូបលោកសុខចិត្តលក់ផ្ទះ ដើម្បីយកប្រាក់ទៅព្យាបាល ប្អូនប្រុសដែលកំពុងត្រៀមវះកាត់បញ្ចូលខួរឆ្អឹងបន្តទៀត និងស្ថានភាពជំងឺរបស់ឪពុកខ្លួន។

ផ្ទះដែលបានដាក់លក់

ជាមួយគ្នានេះដែរ នាយ សង់ សេត ក៏បានបញ្ចេញសារមួយយ៉ាងដូច្នោះថា៖«ខ្ញុំបាទសង់ សេត និងក្រុមគ្រួសារត្រូវការលក់ផ្ទះជាបន្ទាន់ដើម្បីយកលុយទៅព្យាបាលលោកឳពុកនិងប្អូនប្រុសក្នុងតំលៃ២០ម៉ឺនដុល្លារអាចចរចាបានទីតាំងស្ថិតនៅភូមិសុពណ៌សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(សុន ស្រីពេជ្រ085 939 444) សង់ សេត077 811 968)សូមមេត្តាជួយទិញដោយក្តីគោរព»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload