ទីផ្សារឡើងកូដខ្លាំងប៉ុន្មានឆ្នាំមកនេះ ពេជ្រ សោភា ស៊ីថ្លៃ ២,៥០០ ដុល្លារឯណោះ ក្នុង១កម្មវិធី

តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីប្រចាំផលិតកម្ម រស្មីហង្សមាស បានប្រាប់អ្នកកាសែតថា នៅក្នុងឆ្នាំ ២០១៨ នេះនាងមានតម្លៃខ្លួនច្រៀង ទ្បើងខ្ពស់ដូចគេថាពិតមែន តែតម្លៃនោះគឺមិនជាទូទៅនោះទេ គឺមើលទៅតាមប្រភេទកម្មវិធី Concert ដែរ ហើយនាងថា សង្ឃឹមឆ្នាំនេះ នឹងរកចំណូលបានច្រើនជាងឆ្នាំមុនៗ ព្រោះថាមានគេកក់ជាបណ្ដើរៗហើយសម្រាប់ការច្រៀងនៅរដូវធ្លាក់ភ្លៀងខាងមុខនោះ។

បើតាមការឲ្យដឹង ពីអ្នករៀប​ចំកម្មវិធី​ប្រគុំតន្ដ្រីម្នាក់ ដែលច្រើនដាក់ទិសដៅក្នុងការយកតារាល្បីៗ របស់ផលិតកម្មរស្មីហង្សមាសទៅឡើងឆាករបស់ខ្លួននោះ បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០១៨នេះតម្លៃខ្លួនតារាចម្រៀង ពេជ្រ សោភា គឺសឹងតែស្មើរ ឱក សុគន្ធកញ្ញា ទៅហើយ​គឺ ពេជ្រសោភា ស៊ី១កម្មវិធីតម្លៃ ២៥០០ដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ ២០១៨ នេះតារាចម្រៀងស្រីៗជួរមុខរបស់ផលិតកម្ម រស្មីហង្សមាស សុទ្ធតែមានទីផ្សារចម្រៀងល្អ ដោយលេចមុខទាំងស្ពតពាណិជ្ជកម្ម និងតាម Concert ធំៗគ្រប់ខេត្តក្រុងទាំងអស់ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ todaysharing

error: Content is protected !!