អ៊ុំស្រីម្នាក់អាយុជាង៦០ឆ្នាំ អាចរកចំណូលបាន ៧៥០ដុល្លារក្នុងមួយខែ ពីការដាំឈូកលក់

លោកអ៊ុំស្រី​ គឺម ស្រេង ដែលមានវ័យប្រមាណជាង ៦០ឆ្នាំ បានប្រាប់ Business Cambodia ថាលោកអ៊ុំបានរកសីុដាំឈូកលក់នៅជាយភ្នំពេញបានជាង ៦ឆ្នាំហើយ។ លោកអ៊ុំថា អាជីវកម្មនេះតូច តែអាចចិញ្ចឹមគ្រួសារបានដែរ ដោយគាត់អាចរកចំណូលបានប្រមាណ ៧៥០ដុល្លារក្នុងមួយខែឯណោះ។

លោកអ៊ុំស្រី គឺម ស្រេង ដែលរកចំណូលបានជាង ៧០០ដុល្លារក្នុងមួយខែ

សព្វថ្ងៃនេះ លោកអ៊ុំកំពុងតែដាំលើផ្ទៃដី ប្រមាណជា ២ហិតា តែបន្តិចទៀត នេះលោកអ៊ុំនឹងពង្រីកដាំថែម២ហិតាទៀត។ កសិកររូបនេះ តែងយកឈូក គាត់ទៅលក់ផ្ទាល់នៅផ្សារច្បារអំពៅ ហើយក្នុងមួយថ្ងៃជាមធ្យម គាត់លក់ បាន ជាង ១០មុឺនរៀលពីការលក់ឈូកក្នុងមួយព្រឹក។

(រូបតំណាង)

ពេលដែល Business Cambodia សួរគាត់ថា តើគាត់ចង់បោះដំុឈូកគាត់ទៅ លក់នៅផ្សារផ្សេងទេ លោកអ៊ុំម្នាក់នេះ បានឆ្លើយទេ។ ឈូកគាត់ឆ្ងាញ់ណាស់ ហើយមានម៉ូយទិញគ្រប់គ្រាន់ហើយ លក់រាយចំណេញជាងបោះដំុឲ្យគេ។

(រូបតំណាង)

លើករណីលោកអ៊ុំម្នាក់នេះ ព្រោះចង់ប្រាប់គ្រប់គ្នា មានមុខរបរច្រើនណាស់ នៅកម្ពុជា ដែលលោកអ្នកអាចចាប់ផ្តើមពីដើមទុនតិចទៅ។ ពេលចង់រកសុី សូមកុំមើលតែមុខរបរធំ ត្រូវការដើមទុនច្រើន ទើបរកសីុទៅ វាទ្បូយ។ អាជីវកម្មតូចតាច បើអ្នកមើលឃើញ ក៏អាចមាន សក្តានុពលពង្រីកធំបានដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia