ថៃ នឹងមានក្រដាសប្រាក់ថ្មី ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​​ស្ដេចបច្ចុប្បន្ន ដាក់ប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ

ថៃ​ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ក្រដាស​ប្រាក់​ថ្មី​ ដែល​រំលេច​​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន គឺ​ព្រះ​បាទ មហា​វិច្ឆិរ៉ាឡុង​កន ឬ​ស្តេច​រាមាទី ១០ នៃ​ព្រះរាជាណាចក្រ​ថៃ នា​ថ្ងៃទី៦ មេសា​ខាង​មុខ​។ នេះ​បើ​តាម​លោក​ Veerathai Santipraphob ទេសាភិបាល​នៃ​ធនាគារ​ជាតិ​ថៃ​ បាន​ប្រកាស​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨​ មីនា​ម្សិលមិញ។​​

ព្រះ​ឆាយាល័ក្ខណ៍​​ព្រះ​មហាក្សត្រ​ថ្មី​ នឹង​រំលេច​លើ​ផ្ទៃ​ខាងមុខ​ក្រដាស​ប្រាក់​ចំនួន ៣ ​គឺ ក្រដាស​ប្រាក់​ ២០ បាត ៥០បាត​ និង​ ១០០បាត។

ចំណែក ក្រដាស​ប្រាក់​ ២ ផ្សេង​ទៀត​ រួម​មាន​ ៥០០ ​និង​ ១០០០​បាត​​ ក៏​នឹង​​​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រ​ថ្មី​ដូចគ្នា​ដែរ ប៉ុន្តែ​មិន​មែន​ក្នុង​ខែមេសា​នោះទេ គឺ​​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះបាទ វិច្ឆិរ៉ាឡុងកន តែ​ម្ដង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay