គួរឱ្យស្ងើចសរសើរ! សុគន្ធនិសា ជួយថវិកាព្យាបាលជំងឺប្អូនប្រុស សុន ស្រីពេជ្រ ដែលកំពុងឈឺធ្ងន់

តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មថោនកញ្ញា សុន ស្រីពេជ្រ ពេលនេះកំពុងតែជួបទុក្ខជាទម្ងន់ ដោយប្អូនប្រុសបង្កើតរបស់នាង បានធ្លាក់ខ្លួនជាឈឺធ្ងន់ និងត្រូវការប្រាក់ជាបន្ទាន់ ដើម្បីធ្វើការវះកាត់ព្យាបាល។

នៅក្នុងនោះដែរកញ្ញា សុន ស្រីពេជ្រ និងតារាកំប្លែងលោក សង់សេត ដែលត្រូវជាបងប្រុស ក៏បានដាក់ប្រកាសលក់ផ្ទះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាបន្ទាន់ ដើម្បីបានប្រាក់នេះ ទៅព្យាបាលជំងឺប្អូនប្រុស ដែលកំពុងត្រៀមវះកាត់នៅឯប្រទេសថៃផងដែរ។

ឃើញកញ្ញា សុន ស្រីពេជ្រ ដែលធ្លាប់ជាតារាចម្រៀងរួមទ្រនំ កំពុងតែជួបប្រទះនូវការលំបាកដូច្នេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង សុគន្ធ និសា ក៏មិនបានឱបដៃឈរមើលដែរ។ 

ដោយនាងបានដកនូវថវិកាផ្ទាល់ខ្លួនចំនួន ២០០ ដុល្លារអាមេរិក ផ្តល់ជូនទៅដល់កញ្ញា សុន ស្រីពេជ្រ ដើម្បីយកទៅព្យាបាលជំងឺប្អូនប្រុសបង្កើត និងជួយគ្រួសារនាងដែលកំពុងតែត្រូវការលុយជាចាំបាច់។

ជាក់ស្តែង នៅលើហ្វេសប៊ុករបស់កញ្ញា សុន ស្រីពេជ្រ កាលពីម្សិលមិញនេះ បានបង្ហាញប្រាប់ទាំងស្រុងដូច្នេះថា៖

«ប្អូនសូមអរគុណបងស្រី សុគន្ធ និសា ដែលជួយជាថវិកា 200$ ដល់ប្អូនប្រុសខ្ញុំ កំពុងសម្រាកព្យាបាល និងត្រៀមវះកាត់នៅប្រទេសថៃ សូមវត្ថុស័ក្តិសិទ្ធជួយឃុំគ្រងក្រុមគ្រួសារបង ជួបតែសុភមង្គល និងជួបតែរឿងល្អៗ» ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិយោបល់ សរសើរទឹកចិត្តអ្នកនាង សុគន្ធ និសា យ៉ាងខ្លាំងដែលបានជួយដល់អ្នកសិល្បៈដូចគ្នា ពេលមានទុក្ខលំបាកបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

លោក ឆន សុវណ្ណារាជ សុគន្ធ និសា និង សុន ស្រីពេជ្រ

លោក ឆន សុវណ្ណារាជ សុគន្ធ និសា និង សុន ស្រីពេជ្រ

តារាចម្រៀង សុគន្ធ និសា

កញ្ញា សុន ស្រីពេជ្រ

ប្អូនប្រុសកញ្ញា សុន ស្រីពេជ្រ កំពុងសម្រាកព្យាបាលជំងឺ

ផ្ទះដែលកញ្ញា សុន ស្រីពេជ្រ ប្រកាសលក់

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload