ស្ទើរស្រក់ទឹកភ្នែក ពេលស្តាប់បទថ្មីរបស់ ខាត់ សុឃីម ដែលបកស្រាយពីការជិតបាត់បង់សិល្បៈបុរាណខ្មែរ (វីដេអូ)

តារា​ចម្រៀង​ប្រជា​ប្រិយ ខាត់ សុឃីម ទើប​ចេញ​បទ​ចម្រៀង​មួយ​បទ​ថ្មី​ៗ​នេះ ច្រៀង​រៀបរាប់​ត្អូញត្អែរ​ពី​វាសនា​សិល្បៈ​បុរាណ ដែល​មិន​ជា​ទី​ពេញ​និយម​ក្នុង​ស្រទាប់​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ។

បទ​នោះ​មាន​ចំណង​ជើង​ថា “រងារ” ផលិត​ដោយ​ក្រុម​ការងារ​នាង​ផ្ទាល់​មាន លោក ស៊ីវ ច័ន្ទ ទំនុក​ចម្រៀង សយ តុលា និពន្ធ​បទ​ភ្លេង។ បទ​ចម្រៀង ត្អូញត្អែរ​ថា សិល្បៈ​បុរាណ ល្ខោន យីកេ អាយ៉ៃ ចម្រៀង​ប្រជាប្រិយ​រាំ​វង់ សារ៉ាវ៉ាន់ តាឡុង ជា​ដើម ចាញ់​សិល្បៈ ជប៉ុន កូរ៉េ។ ឃើញ​តថភាព​បែប​នេះ ខាត់ សុឃីម បញ្ជាក់​ថា ទើប​ក្រុម​នាង​សម្រេច​និពន្ធ​បទ​នេះ​ឡើង។

“ខ្ញុំ​ជា​មនុស្ស​សាមញ្ញ ដែល​ចូល​ចិត្ត​សិល្បៈ​បុរាណ ខ្ញុំ​ធ្វើ​វា​…ប្រសិន​បើ​វា​មាន​សន្ទុះ​ឡើង ខ្ញុំ​នឹង​បន្ត​ធ្វើ​វា​ទៀត មិន​រា​ថយ​ឡើយ​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លាប់!”។

ស្ដាប់​បទ “រងា” ទាំង​អស់​គ្នា!!!

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay