ញាក់សាច់! នារីម្នាក់ បង្កើតវីដេអូខ្លួនឯង រកចំណូលបាន ៦លានដុល្លារ/ឆ្នាំ ពីក្រុមហ៊ុន Youtube

តារា YouTube ដ៏ល្បីម្នាក់ឈ្មោះ Rosanna Pansino ដែលអាចរកចំណូលបានរាប់លានដុល្លារពីកម្មវិធីបង្រៀនធ្វើនំខេករបស់នាងឈ្មោះ Nerdy Nummies ផ្តើមពីការធ្វើវីដេអូបង្ហោះកំសាន្តលេង។

បើគិតចាប់ពីឆ្នាំ២០១០មកដល់បច្ចុប្បន្ន Pansino’s Banking Channel របស់យុវតីរូបនេះមានអ្នកចុច Subscribe ចំនួន ៩លាន៦សែននាក់ និងចំនួនអ្នកទស្សនាសរុបរហូតដល់ជាង ២ពាន់លាននាក់នៅជុំវិញពិភពលោក។ Pansino បាននិយាយថា ដំបូងឡើយនាងបង្កើតវីដេអូឡើងដើម្បីជាការកំសាន្តប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីនាងបានបង្ហោះវីដេអូ នាងសង្កេតឃើញមានអ្នកចូលទស្សនាកាន់តែកើនឡើង។

រយៈពេលបានមួយឆ្នាំក្រោយមក នាងចាប់ផ្តើមឃើញថាមានអ្នកចូលទស្សនាកាន់តែច្រើនឡើងៗ ដោយមើលឃើញថានាងអាចរកចំណូលពីវីដេអូដែលនាងបង្ហោះក្នុងYouTubeបាន Pansino ក៏បែកគំនិតធ្វើវីដេអូឲ្យកាន់តែមានភាពទាក់ទាញ និងស្តង់ដាជាងមុន។ នាងចាប់ផ្តើមផលិតវីដេអូបង្រៀនធ្វើនំខេកប្លែកៗ ទៅតាមសំណូមពររបស់អ្នកទស្សនាដែលបានបញ្ចេញមតិក្នុងវីដេអូបង្រៀនរបស់នាង។

Pansino បានផ្តល់បទសំភាសន៍តាមទូរទស្សន៍CNBCថា បច្ចុប្បន្នមានផលិតផលនិងក្រុមហ៊ុនជាច្រើនបានទាក់ទងនាងដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងវីដេអូ YouTube របស់នាង ប៉ុន្តែនាងបានបដិសេធសំណើរទាំងនោះ ពីព្រោះនាងមិនចង់ឲ្យអ្នកទស្សនាក្នុងវីដេអូខ្លូនមានអារម្មណ៍ធុញទ្រាន់និងការផ្សាយពាណិជ្ជកម្មច្រើនពេកនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៦កន្លងទៅ​ Pansino ត្រូវបានចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ក្នុងចំណោមតារាYouTubeលេចធ្លោទាំង១០ ដែលអាចរកចំណូលបានច្រើនជាងគេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!