ឡូយកប់! ផ្សារ​ទំនើប​ប្លែក​ ២កន្លែង​នៅកម្ពុជា ​អាចទិញទំនិញបាន លុះត្រាតែមានលិខិតឆ្លងដែន

ផ្សារ​ទំនើប​ប្លែក​នៅកម្ពុជា​ ២កន្លែង តម្រូវឲ្យ​អតិថិជន​មានលិខិត​ឆ្លង​ដែន​( Passport) ទើប​អាចទិញ​ទំនិញ​នៅក្នុង​ផ្សារ​បាន​។ ​ចង់ដឹង​ថា ​ផ្សារទាំងនោះ​មានទីតាំង​នៅកន្លែង​ណា​ខ្លះ តោះ​មកស្គាល់​ទាំងអស់គ្នា​។

១) ​ផ្សារទំនើប​ក្រោមដី​របស់ Naga World នៅភ្នំពេញ

​ផ្សារ​ទំនើប​នេះ​ឈ្មោះ​ថា Naga City Walk ​ជាបុត្រ​សម្ព័ន្ធ​របស់​សណ្ឋាគារ Naga World។ ផ្សារនេះ បាន​កំណត់​លក្ខណៈ​ពិសេស​សម្រាប់​អតិថិជន​ដោយ​ទិញ​ទំនិញ​អត់​បង់​ពន្ធ​ ប៉ុន្តែ​តម្រូវ​ឲ្យ​មានលិខិត​ឆ្លង​ដែន​( Passport) ​ភ្ជាប់​មក​ជាមួយ​​សិន។ គួរបញ្ជាក់ថា ផ្សារទំនើបនេះបែងចែកជា ៣ តំបន់រួមមាន ៖ ទី១ តំបន់លក់ទំនិញមិនជាប់ពន្ធ ទី២ តំបន់លក់ទំនិញផលិតក្នុងស្រុក និងផលិតផលចិន និង​ទី៣ មានហាងលក់ទំនិញយីហោអន្តរជាតិល្បីៗ។

​២) ផ្សារទំនើបT Galleria Angkor នៅ​ខត្តសៀមរាប

​ផ្សារទំនើប​លំដាប់​អន្តរជាតិ​ដំបូងមួយនៅក្នុងខេត្តសៀមរាប ដែល​មាន​ឈ្មោះ​ថា T Galleria Angkor បាន​កំណត់​ និង​តម្រូវ​ឲ្យ​អតិថិជន​មាន​សំបុត្រ​យន្តហោះ ​និង​លិខិត​ឆ្លង​ដែន ​ទើប​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា ​ឬ​ទិញទំនិញ​ក្នងផ្សារ​នេះ​បាន។ ​​តាម​ការ​បញ្ជាក់​ប្រាប់​ពីបុគ្គលិក​ផ្នែក​ទំនាក់​ទំនង​អតិថិជន​នៃ​ផ្សារ​នេះ ​សូមមិនបញ្ជាក់​ឈ្មោះ បានឲ្យដឹងថា មូលហេតុ​ដែល​តម្រូវឲ្យភ្ញៀវ​មាន​សំបុត្រ​យន្តហោះ​ និង​លិខិត​ឆ្លង​ដែន​ ​ព្រោះ​ថា​ អតិថិជន​​មក​ទិញ​ទំនិញ​នៅ​ទី​នេះ​ នឹង​មិន​ត្រូវ​បាន​គិត​ពន្ធ​លើ​ទំនិញ​ដែល​បាន​ទិញ​​ឡើយ​។

​ផ្សារ​ទំនើប​មានផលិតផលប្រមាណ​​​​ ៧០០​ម៉ាក​ល្បី​ៗ​នៅ​​ទូទាំង​ពិភព​លោក​​​មាន​ដូច​ជា​សំលៀក​បំពាក់​ គ្រឿង​តុប​តែង​ខ្លួន ទឹកអប់​ នាឡិកា​ គ្រឿង​សំអាង​​ និង​ស្រា​ ជា​ដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay