ប្រទេសដែលប្រជាជនមានចំនូលច្រើនជាងគេបំផុតនៅលើពិភពលោក

សេដ្ឋកិច្ចប្រទេសរីចម្រើនបាន អាស្រ័យលើការងារនៃប្រាក់ចំនូលរបស់ប្រជាជននៅក្នុងប្រទេសនីមួយៗ ទាំងនេះគឺជាប្រទេសទាំង ៣០ ដែលប្រជាជនរកចំនូលបានច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ។ ទាំងនេះគឺជាប្រទេសទាំង ៣០ ដូចខាងក្រោម៖

១) ប្រទេសកាតា (Qatar) ចំនូលប្រជាជនប្រចាំឆ្នាំ ១២៩,៧២៦ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ដូហា មានចំនួនប្រជាជនសរុប  ២,៥៧៦,១៨១ នាក់ (២០១៦)  ដែលមានផ្ទៃដី  ១១,៥៨៦ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

២) ប្រទេសលុចសំបួរ (Luxembourg) ចំនូលប្រជាជនប្រចាំឆ្នាំ ១០១,៩៣៦ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ  លុចសំបួរ មានចំនួនប្រជាជនសរុប  ៥៧៦,២៤៩ នាក់ (ឆ្នាំ២០១៥) ដែលមានផ្ទៃដី  ២,៥៨៦.៤ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

៣) ទីក្រុងម៉ាកាវ (Macau) ចំនូលប្រជាជនប្រចាំឆ្នាំ ៩៦,១៤៧ ដុល្លារអាមេរិក/នាក់

ជាទីក្រុងមួយដែលមានសេដ្ឋកិច្ចមហិមារ មានចំនួនប្រជាជនសរុប ៦៥០,៩០០ នាក់ (ឆ្នាំ២០១៦)  ដែលមានផ្ទៃដី ១១៥.៣ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

៤) ប្រទេសសិង្ហបុរី (Singapore) ចំនូលប្រជាជនប្រចាំឆ្នាំ ៨៧,០៨២ ដុល្លារអាមេរិក/នាក់

ជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំងនៅអាស៊ី មានចំនួនប្រជាជនសរុប ៥,៦០៧,៣០០ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី ៧១៩.១ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

៥) ប្រទេសព្រុយណេ (Brunei) ចំនូលប្រជាជនប្រចាំឆ្នាំ ៧៩,៧១០ ដុល្លារអាមេរិក/នាក់

ជាប្រទេសនៅតំបន់អាស៊ាន ដែលមានទីក្រុងឈ្មោះ បង់ដាស៊េរីបេកាវ៉ាន់ មានចំនួនប្រជាជនសរុប ៤១៧,២០០ នាក់ (ឆ្នាំ២០១៥) ដែលមានផ្ទៃដី  ៥,៧៦៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

៦) ប្រទេសគុយវ៉ែត (Kuwait) ចំនូលប្រជាជនប្រចាំឆ្នាំ ៧១,២៦៣ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ គុយវ៉ែត មានចំនួនប្រជាជនសរុប ៤,៣៤៨,៣៩៥ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី ១៧,៨២០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

៧) ប្រទេសអៀរឡង់ (Ireland) ចំនូលប្រជាជនប្រចាំឆ្នាំ ៦៩,៣៧៤ ដុល្លារអាមេរិក/នាក់

ប្រទេសដែលមានទីក្រុងឈ្មោះ ឌុយប្លាំង មានចំនួនប្រជាជនសរុប ៤,៧៦១,៨៦៥ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៧០,២៧៣ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

៨) ប្រទេសន័រវែស (Norway) ចំនូលប្រជាជនប្រចាំឆ្នាំ ៦៩,២៩៦ ដុល្លារអាមេរិក/នាក់

ប្រទេសដែលមានទីក្រុងឈ្មោះ អូស្លូ មានចំនួនប្រជាជនសរុប ៥,២៥៨,៣១៧ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៣៨៥,១៧៨ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

៩) ប្រទេសសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ចំនូលប្រជាជនប្រចាំឆ្នាំ ៦៧,៦៩៦ ដុល្លារអាមេរិក/នាក់

ប្រទេសដែលមានទីក្រុងឈ្មោះ អាប៊ូដាប៊ី មានចំនួនប្រជាជនសរុប ១០,១៣៩,០០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៨៣,៦០០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

១០) ប្រទេសសាន់ម៉ារីណូ (San Marino) ចំនូលប្រជាជនប្រចាំឆ្នាំ ៦៤,៤៤៣ ដុល្លារអាមេរិក/នាក់

ជាប្រទេសមួយដែលមានចំនួនប្រជាជនសរុប ៣៣,២៨៥ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទែដី ៦១.២ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

១១) ប្រទេសស្វីស (Switzerland) ចំនូលប្រជាជនប្រចាំឆ្នាំ ៥៩,៣៧៥ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ប៊ែន មានចំនួនប្រជាជនសរុប ៨,៤០១,១២០ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៤១,២៨៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

១២) ទីក្រុងហុងកុង (Hong Kong) ចំនូលប្រជាជនប្រចាំឆ្នាំ ៥៨,០៩៤ ដុល្លារអាមេរិក/នាក់

ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្លាំងនៅអាស៊ី មានចំនួនប្រជាជនសរុប ៧,៣៧៤,៩០០ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ២,៧៥៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

១៣) ប្រទេសអាមេរិក (United States) ចំនូលប្រជាជនប្រចាំឆ្នាំ ៥៧,២៩៣ ដុល្លារអាមេរិក/នាក់

ជាប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចខ្លាំងបំផុតនៅលើពិភពលោក មានចំនួនប្រជាជនសរុប ៣២៥,០០៧,០០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៩,៨៣៣,៥២០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាមេរិចខាងជើង។

១៤) ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ចំនូលប្រជាជនប្រចាំឆ្នាំ ៥៤,០៧៨ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ រីយ៉ាដ មានចំនួនប្រជាជនសរុប ៣៣,០០០,០០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ២,១៤៩,៦៩០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

១៥) ប្រទេសហូឡង់ (Netherlands) ចំនូលប្រជាជនប្រចាំឆ្នាំ ៥០,៨៤៦ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ អាំស្ទែដំា មានចំនួនប្រជាជនសរុប ១៧,១០០,៤៧៥ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៤១,៥៤៣ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

១៦) ប្រទេសបារ៉ែន (Bahrain) ចំនូលប្រជាជនប្រចាំឆ្នាំ ៥០,៣០២ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ម៉ាណាម៉ា មានចំនួនប្រជាជនសរុប​ ១,៣៧៨,០០០ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៧៦៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

១៧) ប្រទេសស៊ុយអែត (Sweden) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៩,៦៧៨ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ស្តុកខុល មានចំនួនប្រជាជនសរុប ១០,០២៣,៨៩៣ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

១៨) ប្រទេសអូស្រ្តាលី (Australia) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៨,៨០៦ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុង កង់ប៉េរ៉ា មានចំនួនប្រជាជនសរុប ២៤,៤៦៦,២០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៧,៦៩២,០២៤ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអូសេអានី។

១៩) ប្រទេសអាឡឺម៉ង់ (Germany) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៨,១៨៩ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ប៊ែកឡាំង មានចំនួនប្រជាជនសរុប ៨២,១៧៥,៧០០ នាក់ (ឆ្នាំ២០១៥) ដែលមានផ្ទៃដី  ៣៥៧,១៦៨ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២០) ប្រទេសអ៊ីស្លង់ (Iceland) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៨,០៧០ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ រ៉ៃក្យាវិក ចំនួនប្រជាជនសរុប ៣៣២,៥២៩ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ១០២,៧៧៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២១) ប្រទេសអូទ្រីស (Austria) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៧,៨៥៦ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ វីយែន មានចំនួនប្រជាជនសរុប ៨,៧២៥,៩៣១ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៨៣,៨៧៩ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២២) តំបន់តៃវ៉ាន់ (Taiwan) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៧,៧៩០ ដុល្លារអាមេរិក/នាក់

ជារដ្ឋមួយដែលមានទីក្រុងឈ្មោះ តៃប៉ិ មានចំនួនប្រជាជនសរុប ២៣,៥១៩,៥១៨ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៣៦,១៩៣ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

២៣) ប្រទេសដាណឺម៉ាក (Denmark) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៦,៦០២ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ កូប៊ិនហាក មានចំនួនប្រជាជនសរុប ៥,៧៤៨,៧៦៩ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៤២,៩៣១ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២៤) ប្រទេសកាណាដា (Canada) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៦,២៣៩ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតលេខ ២ នៅលើពិភពលោក ដែលមានទីក្រុងឈ្មោះ អូតាវ៉ា មានចំនួនប្រជាជនសរុប ៣៥,១៥១,៧២៨ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៩,៩៨៤,៦៧០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាមេរិចខាងជើង។

២៥) ប្រទេសបែលហ្សិក (Belgium) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៤,៨៨១ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ព្រុចសែល មានចំនួនប្រជាជនសរុប ១១,២៥០,៥៨៥ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៣០,៥២៨ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២៦) ប្រទេសអូម៉ង់ (Oman) ចំនូលប្រជាជនប្រចាំឆ្នាំ ៤៣,៧៣៧ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ម៉ាស្កាត មានចំនួនប្រជាជនសរុប ៤,៥៧២,៩៤៩ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៣០៩,៥០០ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ី។

២៧) ប្រទេសចក្រភពអង់គ្លេស (United Kingdom) ចំនូលប្រជាជនប្រចាំឆ្នាំ ៤២,៥១៣ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ឡុងដ៍ មានចំនួនប្រជាជនសរុប ៦៥,១១០,០០០ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ២៤២,៤៩៥ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២៨) ប្រទេសបារាំង (France) ចំនូលប្រជាជនប្រចាំឆ្នាំ ៤២,៣៨៤ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ បា៉រីស មានចំនួនប្រជាជនសរុប ៦៧,០១៣,០០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៦៤៣,៨០១ គីឡូម៉ែត្រការ៉េ​ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

២៩) ប្រទេសហ្វាំងឡង់ (Finland) ចំនូលប្រជាជនប្រចាំឆ្នាំ ៤១,៨១២ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ ហែលស៊ិនគី មានចំនួនប្រជាជនសរុប ៥,៤៨៨,៥៤៣ នាក់ (ឆ្នាំ២០១៦) ដែលមានផ្ទៃដី  ៣៣៨,៤២៤ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអ៊ឺរ៉ុប។

៣០) ប្រទេសជប៉ុន (Japan) ចំនូលប្រជាជនប្រចាំឆ្នាំ ៣៨,៨៩៣ ដុល្លារអាមេរិក/នាក់

ជាប្រទេសដែលមានទីក្រុងឈ្មោះ តូក្យូ មានចំនួនប្រជាជនសរុប ១២៦,៧៦០,០០០ នាក់ (ឆ្នាំ២០១៧) ដែលមានផ្ទៃដី  ៣៧៧,៩៧២.២៨ គីឡូម៉ែត្រការ៉េ និងស្ថិតនៅទ្វីបអាស៊ីុ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider, wikipidia

Leave a Reply

Your email address will not be published. Required fields are marked *