ពីរោះណាស់! ព្រាប សុវត្ថិ, សុគន្ធកញ្ញា, ស៊ូហ្សាណា និងDJ ក្ដិប ចាប់ដៃគ្នាច្រៀងបទថ្មីរួមគ្នា (វីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះផលិតកម្ម រស្មីហង្សមាស បានចេញបទចម្រៀងជាច្រើនជាបន្តបន្ទាប់ បំពេញតម្រូវការ សម្រាប់ អ្នកគាំទ្រ ក្នុងឱកាស ពិធីចូលឆ្នាំខ្មែរខាងមុខនេះ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់តែម្ដង ។

អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍មុននេះ បន្តិចខាងផលិតកម្ម ក៏បានបង្ហោះបទថ្មីបន្ថែមទៀត ដែលជាការបកស្រាយរបស់ កំពូលតារាចម្រៀង  ស្រីប្រុសល្បីទាំង៤រូប មាន ដូចជា ព្រាប សុវត្ថិ សុគន្ធកញ្ញា ស៊ូហ្សាណា និងDJ ក្ដិប លើបណ្ដាញសង្គម មានចំណងជើងថា « ជូនពរឆ្នាំថ្មី »

ហើយនេះជាលើកទី១ហើយ សម្រាប់តារាចាស់ថ្មីទាំងនេះ ប៉ះសម្លេងគ្នា ក្នុងបទចម្រៀងតែមួយបែបនេះ  ជាពិសេសអត្ថន័យ ក៏ដូចជាសាច់ភ្លេង ពិតជាស៊ីចង្វាក់គ្នា និងពិរោះខ្លាំង មិនចាញ់បទមុនៗរបសស់ តារាដទៃទៀតឡើយ៕

ចង់ជ្រាបច្បាស់ ស្ដាប់បទចម្រៀងថ្មីនេះ ទាំងអស់គ្នា៖ 


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!