ឡូយកប់! ការតុបតែងខ្លួនកាន់តែប្លែកក្នុងបទថ្មីរបស់ សុគន្ធ កញ្ញា រួមជាមួយនឹង ព្រាប សុវត្ថិ

កំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា កាន់តែមានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រច្រើននៅក្នុងប្រទេស តាមរយៈបទចម្រៀងថ្មីៗប្លែកដែលនាងបានចេញម្តងៗ។

យ៉ាងណាមិញ សម្រាប់ស្ទីលតែងខ្លួន របស់តារារូបនេះ គឺតែងតែប្លែកៗ និងមានគ្រប់ស្ថានភាព ទាំងសម័យនិងសម្លៀកបំពាក់ បែបប្រពៃណីជាតិ ក៏ប៉ុន្តែហាក់ដូចជាមិនសូវឃើញតារារូបនេះ ស្លៀកពាក់បញ្ចេញភាពស៊ិចស៊ីប៉ុន្មាននោះទេ។

ជាការពិតណាស់ រាល់បទថ្មីៗរបស់នាង តែងតែឃើញថាមានគ្រប់ស្ទីលតែងម្តង និងសុទ្ធតែប្លែកៗនៅក្នុងនោះ ជាក់ស្តែង នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមរបស់អ្នកគាំទ្ររបស់នាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅកាន់តែប្លែកភ្នែកមែនទែនជាមួយនឹងការតែងខ្លួនរបស់នាង។

តាមរយៈរូបភាព ទិដ្ឋភាពថត ដែលនាងអង្គុយសុទ្ធ តែមានអ្នកបក់ ដូចព្រះនាង មើលទៅគួរឲ្យចាប់អារម្មណ៍ ជាមួយការរៀបចំខ្លួនបែបនេះគឺជានៅក្នុងMV ចម្រៀងជាមួយនឹងលោក ព្រាប សុវត្ថិ ដែលត្រៀមចេញនៅក្នុងពេលឆាប់ៗនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រ បទនេះកាន់តែប្លែកជាងមុនមិនខាន៕

សុគន្ធកញ្ញា នៅក្នុងMVថ្មី

សុគន្ធកញ្ញា នៅក្នុងMVថ្មី

សុគន្ធកញ្ញា នៅក្នុងMVថ្មី

សុគន្ធកញ្ញា នៅក្នុងMVថ្មី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload