ស្ទើរស្រក់ទឹកភ្នែក! តារាកំប្លែង សង់ ស៊ីស ឈឺធ្ងន់ដល់ថ្នាក់និយាយ និងច្រៀងលែងច្បាស់ (វីដេអូ)

មួយរយៈពេលចុងក្រោយនេះ ឃើញថាស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ នាយសង់ ស៊ីស បានធូរស្បើយបន្តិចម្តងៗហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តយ៉ាងខ្លាំង។

លោកតា សង់ស៊ីស និងកូនប្រុស

ដោយឡែក កាលពីថ្មីៗនេះដែរ កូនប្រុសរបស់តារាកំប្លែងរូបនេះ បានប្រកាសលក់ផ្ទះ នៅក្នុងបណ្តាញសង្គម ដោយលោកត្រូវការប្រាក់ ដើម្បីព្យាបាលឪពុកបន្តទៀត។ យ៉ាងណាមិញ មិនត្រឹមតែ យកប្រាក់ដើម្បីព្យាបាលឪពុកនោះទេ គឺដើម្បីយកប្រាក់ទៅព្យាបាល ប្អូនប្រុសដែលកំពុងត្រៀមវះកាត់បញ្ចូលខួរឆ្អឹងទៀត។

លោកតា សង់ស៊ីស និងកូនស្រី

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់ នាយសង់ សេត ដែលជាកូនប្រុសរបស់លោកបានបង្ហោះវីដេអូនាយសង់ស៊ីស បានប្រឹងប្រែងស្រែកច្រៀងផង បញ្ចេញកាយវិការរាំផង ជាមួយនឹងទឹកមុខស្រស់ស្រាយ ស្របពេលដែលមួយរយៈពេលនេះ លោកនិយាយមិនសូវបានដូចកាលពីមុន។ ជាមួយគ្នានេះដែរ លោកក៏បានភ្ជាប់ជាមួយសារដ៏ខ្លីមួយថា៖«ឪពុកខ្ញុំហេតុតែចង់និយាយបានប្រឹងច្រៀង ខ្ញុំទប់ទឹកភ្នែកមិនបានទេ សម្លេងនេះហើយធ្លាប់ច្រៀងចិញ្ចឹមកូនឲ្យរស់ទាំងសម្បុក»

តាមរយៈវីដេអូ និងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនក្តុកក្តួលមែនទែន ដែលឃើញ តារាកំប្លែងជើងចាស់ ដែលធ្លាប់តែនិយាយច្រើននៅក្នុងសាច់រឿងកំប្លែង តែពេលនេះ បែរជាប្រឹងនិយាយឲ្យបានទៅវិញ។ សូមបញ្ជាក់ផងដែរថា ក្រៅតែពីច្រៀងមិនច្បាស់ សូម្បីតែនិយាយក៏មិនច្បាស់ដែរ៕

សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!