ស៊យហើយ! កំពុងតែទីផ្សារឡើងខ្ពស់ផង ចំរើន សុភ័ក្រ មានបញ្ហាសុខភាពមួយបាត់ហើយ

តារា​ចម្រៀង​សម្រែក​បាន​ ចំរើន សុភ័ក្រ បាន​បង្ហាញ​រូប​ថត​មុខ​ឡើង​កន្ទួល​អុតស្វាយ​គួរឲ្យ​អាណិត​។ បញ្ហា​នេះ​ បាន​នាំ​ឲ្យ​តារា​ស្រី​ខាង​លើ​ប្រឈម​ទាំង​បញ្ហា​សម្រស់ និង​ហិរញ្ញវត្ថុ។

រូប​នាង​ post លើ​ instagram

នាង​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ឡើង​អុតស្វាយ​រយៈ​ពេល​ប្រមាណ​​២​-៣​ថ្ងៃ​ហើយ តែ​មិន​ទាន់​ទៅ​ពេទ្យ​ពិនិត្យ​នៅ​ឡើយ​ទេ។ បញ្ហា​នេះ​ធ្វើឲ្យនាង​បាក់​សម្រស់ និង​ភ័យ​មិន​ស្ទើរ​ដែរ ព្រោះ​ខ្លាច​វា​បន្សល់​ទុក​ស្លាកស្នាម​លើ​ផ្ទៃ​មុខ​​។ “ភ័យ​ខ្លាច​សល់​ស្នាម​ដែរ តែ​មិន​អី​ទេ ចាំ​មើល​ទៅ​ពិនិត្យ​ពេទ្យ និង​លាបអី​ កុំ​ឲ្យ​វា​នៅ​មានស្នាម”។ សុភ័ក្រ បន្ថែម។​

ក្រៅ​ពី​​អន់​សម្រស់​បន្តិច​ផង ស្រីស្អាត ប្រាប់​ថា​ខ្លួន​​ខាត​ចំណូល​មិន​តិច​ទេ។ ដោយ​មិន​បញ្ជាក់​ពី​តម្លៃ នាង​បាន​ឲ្យ​​​​ដឹង​ថា​ថ្មី​ៗ​នេះ​នាង​ខាត​អស់​២​រោង​ធំៗ​ហើយ។

“​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ​នេះ​ត្រូវ​ឡើង​ខនសឺត តែ​ខ្ញុំ​ក៏​ Cancel គេ​វិញ​ ព្រោះ​ទៅ​ច្រៀង​មិន​កើត តែ​មិន​ជា​បញ្ហា​ធំ​ទេ​ ព្រោះ​ជា​ការងារ​ក្រុមហ៊ុន​គេ​អាច​យោគយល់​។ ឯ​១​ទៀត​គឺ​ភ្លេង​ការ កូន​កំលោះកូន​ក្រមុំ​កំពុង​តែ​អន់ចិត្ត​ហើយ​អត់​ជឿ​ ទាល់​តែ​ខ្ញុំ​ថត​រូប​ឲ្យ​មើល​​ទើប​គាត់​ជឿ​វិញ”។ អតីត​បេក្ខភាព​ The Cambodia បញ្ជាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay