ញាក់សាច់! Mr. Bean សុខចិត្តឱ្យផ្ទះតម្លៃជាង១៣លានដុល្លារ ទៅប្រពន្ធដើម ជាថ្នូរនឹងការលែងលះគ្នា

ថ្មីៗ​នេះ តារា​កំប្លែង Rowan Atkinson បាន​ប្រគល់​ផ្ទះ​តម្លៃ​ជាង ១៣លាន​ដុល្លារ​​របស់​លោក​ដែល​ស្ថិត​នៅ​តំបន់​ជាប់​ព្រំប្រទល់​រវាង​អង់គ្លេស និង​វែល Cotswolds ទៅ​ឲ្យ​អតីត​ភរិយា ដែល​ទុក​ជា​ថ្លៃ​សម្រាប់​ការ​ព្រម​​លែងលះ​គ្នា។

Mr. Bean និង ប្រពន្ធដើម Sunetra Sastry

តារា​កំប្លែង​ដែល​គ្រប់​គ្នា​ហៅ​ថា Mr. Bean នោះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​ បាន​ព្រម​ប្រគល់​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​ទៅ​ឲ្យ​អតីត​ភរិយា​ដែល​ជា​អ្នក​ផាត់​មុខ​ប្រចាំ​ប៉ុស្តិ៍ BBC គឺ​លោក​ស្រី Sunetra Sastry ដើម្បី​បញ្ចប់​ទំនាក់ទំនង​ជីវិត​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា។

ផ្ទះ​តម្លៃ​ជាង ១៣លាន​ដុល្លារ​​ដែល Mr. Bean ឲ្យទៅប្រពន្ធដើម

សព្វ​ថ្ងៃ​នេះ តារា​កំប្លែង​វ័យ ៦៣ឆ្នាំ​រូប​នេះ កំពុង​តែ​រស់​នៅ​ជាមួយ​នឹង​គូស្នេហ៍​ថ្មី​របស់​លោក ដែល​ជា​តារា​សម្ដែង​វ័យ ៣៤​ឆ្នាំ គឺ Louise Ford  រួម​ជាមួយ​នឹង​កូន​របស់​ពួក​គេ​ក្នុង​លំនៅឋាន​មួយ​កន្លែង​ដែល​មាន​តម្លៃ​ជាង ៦លាន​ដុល្លារ​ក្នុង​តំបន់ Hampstead នៃ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដ៍។

Mr. Bean និង តារាសម្ដែង Louise Ford 

គួររំឭក​ថា តារា​កំប្លែង Rowan Atkinson បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក​ស្រី Sunetra Sastry កាល​ពី​ឆ្នាំ​២០១៦ ក្រោយ​លោក​បាន​ទាក់​ទង​គ្នា​ជាមួយ​នឹង​តារា​សម្ដែង Louise Ford បាន​រយៈពេល ១៨​ខែ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay