ស្ងាត់ៗ! ប្រពន្ធរបស់នាយក្រិន មានកូនទី៣បាត់ហើយ ក្រោយរៀបការរយៈពេល៥ឆ្នាំមក

ធ្មេចបើកៗ​តារាកំប្លែង​មាឌល្អិត​ដែល​ល្បី​បាន​ប្រពន្ធ​ទីពីរ​ស្អាត​ក្មេង​នោះ បាន​រួមរស់​ជាមួយ​រយៈពេល​ជាង​៥ឆ្នាំ​ហើយ​ជាមួយ​នឹងភាព​ផ្អែម​ល្ហែម​ខ្លាំង។ ចំណង​ស្នេហ៍វ័យ​កន្លះ​ទសវត្ស​នេះពួកគេ  ទទួល​បានតំណក់​ឈាម​កូនប្រុស២នាក់​ហើយដែរ​ហើយ​ពេ​ល​នេះ​ភរិ​យា​នា​យក្រិ​ន​កំ​ពុង​​ពរពោះ​​កូន​ទី៣​ទៀត​ផង​។

ក្រោយ​ចាប់ដៃគ្នា​​ជាមួ​យ​​ភរិ​យា​ក្រោ​យ​នា​យក្រិ​ន​​ហាក់​រា​សី​ឡើ​ង​​គ្រាន់​​បើ​​ដែល​​ក្រៅ​​ពី​ការ​​ចេ​ញ​ច្រៀង​​ក្រៅ​ស្រុ​ក ​និ​ង​បើ​ក​ហា​ង​​ផឹក​ស៊ី​នៅ​ផ្លូ​វ​ម៉ៃ​ដា​នោះ​នាយ​​ក្រិន​​ក៏​ធ្វើឲ្យ​​បុ​រស​ជា​ច្រើន​​អៀ​ន​មិ​ន​ស្ទើ​​ ព្រោះ​តែ​ពេ​ល​នេះ​​នាយ​​ក្រិន​ និងភរិ​យា​មា​នកូ​ន​​សរុ​ប​៣​នាក់​​ហើ​យ។

ប្រពន្ធទី​២របស់​នាងក្រិន ឈ្មោះ យ៉ាយ៉ា បាន​រួមរស់​ជាមួយ​នាយក្រិន​ក្រោយពី​នាយក្រិន​លែងលះ​ អតីត​ភរិយា​ដាច់​ស្រេច។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​បង្ហាញ​​ភាព​ផ្អែម​ល្ហែម​​ខ្លាំង​ ​រហូត​​ដល់​មាន​​អ្នក​​ពោលពាក្យ​​ច្រណែន​​គ្រប់មាត់។ តារា​កំប្លែង​ម្នាក់​ក្នុង​ក្រុមនាយ​កុយ​បានបញ្ជាក់​ថា នាយ ក្រិន បាន​សាង​សុភមង្គល​ពេញបរិបូរណ៍​ ជា​មួយប្រពន្ធ​ទី២​របស់ខ្លួន ហើយ​ប្រពន្ធ​ទី២​ នាយ​ក្រិនពិតជា​ស្រឡាញ់​នាយ​រកលេខ​ដាក់​គ្មាន ទោះ​បី​ជានាង​មានរូប​សម្រស់​ស្អាត សាច់​សខ្ចី តែនាយ​ក្រិន ជាមនុស្ស​ក្រិន​តូច​ល្អិត​ក្តី។ប្រពន្ធទី២​របស់​​នាយ ក្រិន មាន​អាយុប្រហែល ២៥ ឆ្នាំ ហើយ​នាយក្រិន តែង​ហៅថា អូនយ៉ា។

នៅពេល​នេះ នាយ ក្រិន និងនាង យ៉ា មាន​កូនប្រុស​២នាក់​ដែលកូន​ច្បងមានវ័យ​ជិត៥ឆ្នាំ​ហើយ​ ហើយ​មាន​កម្ពស់ ស្មើ​ឪពុក​ហើយ​ដែរ។ ប្រភ​ព​អ្ន​ក​សិ​ល្បៈលើក​ឡើង​ថា​ ​នាយ​​ក្រិន​​កំពុង​​ថ្នម​​ភរិយា​ខ្លាំង​​ព្រោះ​តែនាង​ពរពោះ​​កូន​ទីបី។ ប្រភព​លើកឡើង​ដែរថា​ ​ភរិយា​​នាយក្រិន​ទើប​ពរពោះ​បានវ័យ​ជាង២​ខែ​​ប៉ុណ្ណោះ​ គ្រាដែល​​ពួកគេ​​ចង់​បាន​កូនស្រី​ មុន​ពេល​ផ្អាក​ពរ​ពោះ​បង្ក​កំណើត​នោះ។

មានការលើកឡើង ថាអ្នកដែល​ថា​នាយក្រិន​មិនកើត​ពេលនេះ​និយាយ​លែង​ចេញ​ហើយ​ព្រោះ​បើ​សរុប ទាំង​ប្រពន្ធ​មុននិងប្រពន្ធ​ក្រោយ​ គឺនាយក្រិន​មានកូន​រហូ​ត​ដល់ទៅ​៤នាក់ គឺ​សមត្ថ​ភាព​មិនចាញ់​បុរសមាន​រូបរាង​កាយ​ខ្ពស់​ស្រឡះ​ឡើយ។ អ្វីដែលគួរ​ឲ្យច្រណែន គឺពួកគេ​បានសាង​សុភមង្គល​ជាមួយ​គ្នា​បានខុស​ពីគូស្នេហ៍​អ្នកសិល្បៈ​មួយចំនួន។

គួរបញ្ជាក់ថា នាយ ក្រិន​ធ្លាប់​បានផ្សា​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នារី​ អ្នក​អ៊ុតសក់​ម្នាក់​នៅ ក្រុងព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា និងចូលរោងការ​កាលពីអំឡុង​ណាក់​កណ្តាល  ឆ្នាំ២០០៩ និងទទួល​បានចំណង​ដៃកូន​ប្រុស ម្នាក់។ នាយក្រិន បានដាក់​ពាក្យ​បណ្តឹង​សុំលែងលះ​ទៅ​កាន់​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ កាលពីដើម ឆ្នាំ២០១១ ក្រោម​មូលហេតុ​យ៉ាងខ្លី​ថារស់នៅ​ជាមួយគ្នា មិនចុះ​សម្រុង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dengort

error: Content is protected !!