ញាក់សាច់! ជប៉ុនចំណាយលុយ ១២ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំងការពាររលកយក្សស៊ូណាមិ

នៅខែមីនានេះ គឺដល់គំរប់ខួប៧ឆ្នាំនៃគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku នៃប្រទេសជប៉ុនហើយ  ដែលកាលនោះបាននាំឲ្យមានគ្រោះមហន្តរាយដល់រោងចក្រនុយក្លេអែនៅតំបន់ Fukushima។

គួរឲ្យដឹងថា គ្រោះមហន្តរាយនៃរលកយក្សស៊ូណាមិបានបណ្ដាលឲ្យមនុស្សជាង ១សែន៨ពាន់នាក់បាត់បង់ជីវិត។

រលកយក្សស៊ូណាមិ ក៏បានទាញយកកាកសំណល់៥លានតោនជាមួយវាទៅសមុទ្រវិញដែរ។ ហើយបើទោះបីជា៧០% នៃកាកសំណល់ទាំងនោះបានលិចទៅបាតសមុទ្រក៏ពិតមែន តែនៅសល់ជាង ១,៥លានតោនទៀត កំពុងអណ្ដែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

បន្ទាប់ពីមានការបំផ្លិចបំផ្លាញដ៏ធំសម្បើមនេះ មានទីក្រុងខ្លះបានហាមឃាត់មិនឲ្យមានការសាងសង់នៅលើដីទាបជិតច្រាំងឡើយ ក្រុងខ្លះទៀតទាមទារឲ្យមានការលើកដីឲ្យខ្ពស់ជាងមុនសិនទើបអាចសាងសង់ជាក្រោយ។

ហើយមានក្រុងខ្លះទៀតបានសាងសង់ជញ្ជាំងសមុទ្រ។ ជញ្ជាំងសមុទ្រប្រវែងជិត ៤០០គីឡូម៉ែត្រ ត្រូវបានគេសាងសង់ឡើង ដើម្បីការពាររលកយក្សស៊ូណាមី ដែលអាចកើតឡើងក្នុងពេលអនាគត។ ជប៉ុនបានចំណាយប្រាក់ជាង ១២ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងសមុទ្រកម្ពស់ ១២ម៉ែត្រ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកមិនពេញចិត្តវាដែរ។

មានអ្នកខ្លះបាននិយាយថា «វាមានអារម្មណ៍ដូចនៅក្នុងគុកអីចឹង ទាំងយើងមិនបានធ្វើអ្វីខុសផងនោះ»។ ហើយខ្លះទៀតបានព្រួយបារម្ភថាវានឹងអាចកាត់បន្ថយចំនួនភ្ញៀវទេសចរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកពេញចិត្តជញ្ជាំងនេះច្រើនដែរ មានអ្នកខ្លះថា «ខ្ញុំមិនអាចនិយាយថាវាគួរតែទាបជាងនេះ ឬក៏ខ្ញុំមិនត្រូវការវានោះទេ។ អគុណទៅជញ្ជាំងនេះហើយដែលខ្ញុំអាចប្រកបមុខរបរខ្ញុំវិញបាន»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ khmerload