លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី​៤

នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ ២០១៧ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី​៤ នៅតាមតំបន់ដែលពួកគេបានចុះឈ្មោះបោះឆ្នោត។ ក្រោយពីបោះឆ្នោតរួច គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​​​ (​ គ.ជ.​ប ) បានធ្វើការរាប់សន្លឹកឆ្នោតជាបឋម នៅតាមមណ្ឌលនីមួយៗ និងផ្សព្វផ្សាយជាបណ្តោះអាសន្ន (ជាលទ្ធផលមិនទាន់ផ្លូវការ)។ ថ្ងៃនេះ គ.ជ.​ប បានធ្វើការផ្សាយលទ្ធផលផ្លូវការទៅលើការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី​៤ ជាលទ្ធផលឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន ១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន ៤៨៩។ (សូមមើលតារាងលទ្ធផលផ្លូវការពីគ.ជ.ប)៖

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ necelect